Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

កាលីលេនិងច្បាប់នៃចលនា

ច្បាប់នៃចលនា ត្រូវ​បាន​គេ​ស្គាល់ជាទូទៅ​ថា​ជា​ស្នាដៃ​របស់​អ៊ីសាក់ ញូតុន ក៏ប៉ុន្តែ តាមការពិត​អ្នក​ដែល​បាន​ធ្វើការ​សិក្សា​និង​បង្កើត​ទ្រឹស្តីនេះ​ឡើង​ពីដំបូង ហើយ​ដែល​ញូតុន​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​សិក្សា​បន្ត គឺ​កាលីលេ។

នៅឆ្នាំ១៦៣៣ ដោយសារ​តែ​បាន​ចុះផ្សាយ​ទ្រឹស្តី​តារាសាស្រ្ត​ដែល​លើកឡើង​ថា​ ​ភពផែនដី​ចេញ​​មិនមែន​ជា​​ចំណុចកណ្តាល​នៃ​ចក្រវាល កាលីលេ​ត្រូវបាន​តុលាការ​កាតូលិក​នៅ​ទីក្រុង​រ៉ូម​​កាត់ឲ្យ​ជាប់​ពិរុទ្ធ​ ពីបទ​ប្រឆាំង​នឹង​សាសនា ហើយ​ត្រូវ​មាន​ទោស​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​អស់​មួយ​ជីវិត។ រាល់​សេចក្តីបង្រៀន ឯកសារ សៀវភៅ​ស្តីពី​ទ្រឹស្តី​របស់​កាលីលេ​​ត្រូវ​បាន​ហាមឃាត់​ទាំងអស់​នៅពេលនោះ​ ក៏ប៉ុន្តែ អ្វី​ដែល​គេ​មិន​អាច​ហាមឃាត់​​កាលីលេ​បាន គឺ​គំនិត។

កាលីលេ​ ថ្វីដ្បិត​តែ​​ពេលនោះ​មាន​វ័យ​ចំណាស់​ទៅហើយ​ក៏ដោយ (៧០ឆ្នាំ) ក៏​​នៅតែ​មិនបោះបង់​គំនិត​ចង់ដឹង​ចង់យល់ ហើយ​លោក​ក៏​​មិនបាន​ទុក​បណ្តោយ​ឲ្យ​ការជាប់ឃុំ​ក្នុងផ្ទះ​​បង្កើត​ទៅ​ជា​ការ ​អស់សង្ឃឹម ឬ​បណ្តែតបណ្តោយខ្លួន​ទៅតាម​យថាកម្ម​នោះដែរ។ ផ្ទុយ​ទៅវិញ លោកបាន​ប្រែក្លាយ​ទោស​ជាប់ឃុំ​ក្នុងផ្ទះ​ទៅជា​ឱកាស​មួយទៅវិញ គឺ​ឱកាស​ក្នុងការ​សិក្សា​លម្អិត​ទៅលើ​អ្វី​ដែល​លោក​បាន​សិក្សា​កាលពីមុនពេល​ សិក្សា​ពី​តារាសាស្រ្ត គឺ​ការ​សិក្សា​ទៅលើ​​​ច្បាប់នៃចលនា។

នៅ​ក្នុង​អំឡុង​ឆ្នាំ១៦៣៥ នៅ​ក្នុង​វ័យ ៧២ឆ្នាំ កាលីលេ​ធ្លាក់ខ្លួន​ពិកាភ្នែក​ទាំងសងខាង ក៏ប៉ុន្តែ កាលីលេ​នៅតែ​បន្ត​​ធ្វើ​ការ​សិក្សា​ និងសរសេរ​សៀវភៅ ដោយ​មាន​ជំនួយ​ពី​កូនប្រុស និង​កូនសិស្ស​មួយ​ចំនួន​​ដែល​ស្ម័គ្រចិត្ត​មក​ជួយ​ធ្វើ​ជា​អ្ន​កកត់ត្រា។

នៅទីបំផុត ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​និង​ពិសោធន៍​រយៈពេលជាច្រើន​ឆ្នាំ នៅ​ក្នុងគុកក្នុងផ្ទះ​ ទ្រឹស្តី​របស់​កាលីលេ​ក៏​ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ ក៏ប៉ុន្តែ សៀវភៅនេះ​មិន​អាច​បោះពុម្ពផ្សាយ​​​បាន ដោយសារ​តែ​​នៅ​ក្នុង​សេចក្តីសម្រេច​របស់​វិហារ​កាតូលិក មាន​ចែង​ដាក់​បម្រាម​យ៉ាងតឹងរ៉ឹង មិនឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទ្រឹស្តី​ណាទាំងអស់​របស់​កាលីលេ ទោះជា​ទ្រឹស្តី​ដែល​មាន​ពីមុន ឬ​ក៏​ទ្រឹស្តី​ដែល​កាលីលេ​រកឃើញ​ក្រោយៗ​មកទៀត។​​

ដោយមិនអាច​បោះពុម្ព​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន កាលីលេ​បាន​ព្យាយាម​ធ្វើការ​បោះពុម្ព​សៀវភៅ​របស់​លោក​នៅ​ក្រៅប្រទេស រួមមាន​ដូចជា​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ ជាដើម ក៏ប៉ុន្តែ សុទ្ធតែ​ត្រូវ​បរាជ័យ​បោះពុម្ពមិនចេញ ដោយសារ​តែ​ប្រទេស​ទាំងនេះ ក៏​សុទ្ធតែ​ស្ថិត​ក្រោម​អំណាច​នៃ​វិហារ​កាតូលិក។

នៅទីបំផុត គឺ​នៅ​ក្នុង​ប្រទេស​ហូឡង់ ដែល​សៀវភៅ​របស់​កាលីលេ​ត្រូវ​បាន​បោះពុម្ពផ្សាយ នៅ​ឆ្នាំ​១៦៣៨។ សៀវភៅ​ដែល​មាន​ចំណងជើង​ថាត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្នាដៃ​ដ៏សំខាន់បំផុត​ របស់​កាលីលេ ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត វា​គឺ​​ជា​មូលដ្ឋានគ្រឹះ​នៃ​រូបវិទ្យា​ក្នុងសម័យទំនើប។​
  
នៅ ​ក្នុងវ័យ ៧២ឆ្នាំ កាលីលេ​បាន​ធ្លាក់ខ្លួន​ពិកា​ភ្នែក​ទាំងពីរ តែ​លោក​នៅតែ​បន្ត​សិក្សាស្រាវជ្រាវ និង​សរសេរសៀវភៅ​ចងក្រង​ទ្រឹស្តី​របស់​លោក

នៅក្នុងសៀវភៅនេះ កាលីលេ​សរសេរ​ជា​របៀប​សន្ទនា​ រវាង​តួអង្គ​ ៣រូប ដោយ​តួអង្គនីមួយៗ តំណាង​ឲ្យ​ដំណាក់កាល​ទាំងបី​នៃ​ការសិក្សា​របស់​កាលីលេ​ខ្លួនឯងផ្ទាល់។ តួអង្គទីមួយ​ជា​អ្នក​​លើកឡើង​នូវ​ទឡ្ហីករណ៍​​ ដើម្បី​ការពារ​វិទ្យាសាស្រ្ត​តាមបែប​បុរាណ​ពី​សម័យ​អារីស្តូត ដែល​តំណាង​ឲ្យ​ផ្នត់គំនិត​របស់​​កាលីលេ​កាល​ពី​ក្មេង។ តួអង្គទីពីរ​លើកឡើង​នូវ​ទឡ្ហីករណ៍​​​ដើម្បី​ចោទសួរ​ចំពោះ​ទ្រឹស្តី​ អារីស្តូត ព្រមទាំង​ព្យាយាម​ស្វែងរក​ទ្រឹស្តីថ្មី ពោលគឺ​​​​តំណាង​ឲ្យ​ផ្នត់គំនិត​របស់​​កាលីលេ​នៅ​មជ្ឈិមវ័យ។ ចំណែក​ឯ​តួអង្គ​ទីបី​​គឺ​ជា​អ្នក​លើកឡើង​នូវ​ទឡ្ហីករណ៍​ការពារ​ទ្រឹស្តីថ្មី ដែល​កាលីលេ​បាន​រកឃើញ នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក។

នៅ​ក្នុង​ចំណោម​ទ្រឹស្តី​ថ្មីៗ​អស់ទាំងនេះ មាន​ទ្រឹស្តី​ដ៏សំខាន់មួយ ដែល​ក្រោយមក​បាន​ក្លាយ​ជា​មូលដ្ឋានគ្រឹះ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​មួយ​ទៀត​ក្នុង​ ប្រវត្តិសាស្រ្ត គឺ​អ៊ីសាក់ ញូតុន។ នោះ​គឺ​ ច្បាប់នៃចលនា

តាមការពិត នៅ​ក្នុង​ចំណោម​ទ្រឹស្តីបទ​ទាំង៣ នៃ​ច្បាប់ចលនា​របស់​ញូតុន ទ្រឹស្តីបទ​ទីមួយ​​ដែល​ចែងថា វត្ថុមួយ​ដែលនៅនឹងថ្កល់​គ្មាន​ចលនា​នឹងនៅតែ​​បន្ត​ស្ថិតនៅ​នឹងថ្កល់​ គ្មានចលនា ហើយ​វត្ថុ​​ដែល​មាន​ចលនា​នឹង​នៅតែ​បន្ត​មាន​ចលនា​នៅ​ក្នុង​ទិសដៅ​និង​ល្បឿន​ ដដែល លុះត្រាតែមាន​អន្តរាគមន៍​ពី​កម្លាំង​មក​ពី​ខាងក្រៅ គឺ​ជា​ការ​យក​តាមស្ទើរតែ​ទាំងស្រុង​ពី​ទ្រឹស្តី​របស់​កាលីលេ។ ញូតុនខ្លួនឯងផ្ទាល់​ក៏​បាន​ទទួលស្គាល់ និង​បាន​សរសេរ​បញ្ជាក់​យ៉ាងច្បាស់​​ដែរ​ថា ទ្រឹស្តីបទ​ទីមួយ​នេះ គឺ​ជា​ទ្រឹស្តី​របស់​កាលីលេ។

កាលីលេ​បាន​ទទួល​មរណភាព នៅថ្ងៃ​ទី៨ ខែមករា ឆ្នាំ១៦៤២ ក្នុង​វ័យ​ ៧៧ឆ្នាំ។ ព្រះអង្គម្ចាស់​ដែល​គ្រប់គ្រង​ដែនដីតូស្កាន (Toscane) ដែល​នៅពេលនោះ​ជា​បុរីរដ្ឋឯករាជ្យ​មួយ​នៅ​អ៊ីតាលី ចង់​យក​សព​កាលីលេ​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីសក្ការៈមួយ ដែល​ជាទី​បញ្ចុះសព​នៃ​រាជវង្សានុវង្ស ហើយ​ព្រមទាំង​ចង់​សាងសង់​ស្តូប​អនុស្សាវរីយ៍​មួយ​ជាទី​រំឭក​ខួប​ដល់​កាលីលេ។ ក៏ប៉ុន្តែ គម្រោងនេះ​ត្រូវ​បាន​លុបចោល​ទៅវិញ ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សម្តេចប៉ាប ដែល​លើកឡើង​ថា កាលីលេ​ដែល​ជា​អ្នក​ទោស​សាសនា​ មិន​ស័ក្តិសម​នឹង​ទទួល​កិត្តិយស​ធំធេងបែបនេះទេ។

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ កេរ្តិ៍ឈ្មោះ កិត្តិយស និង​ស្នាដៃ​របស់​កាលីលេ​នៅតែ​បន្ត​ល្បីរន្ទឺ​អស់រយៈពេល​រាប់រយ​ឆ្នាំ​ ក្រោយៗមកទៀត រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន។ កាលីលេ​ទទួល​មរណភាព​ក្នុងនាម​ជា​អ្ន​កទោសសាសនា តែ​បន្សល់​ទុក​នូវកេរ្តិ៍ឈ្មោះ​ជា បិតានៃ​វិទ្យាសាស្រ្ត

កាលីលេ​មិនត្រឹមតែ​បាន​បន្សល់ទុក​ ច្បាប់​នៃ​ចលនា សម្រាប់​​អ៊ីសាក់ ញូតុន តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ កាន់តែ​សំខាន់ជាងនេះ​ទៅទៀត លោក​បាន​បន្សល់ទុក​នូវ​​វិធីសាស្រ្ត​នៃ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​ តាមរយៈការ​សង្កេត និង​ពិសោធន៍​ជាក់ស្តែង ដែល​បាន​ក្លាយ​ជា​វិធីសាស្រ្ត​ស្រាវជ្រាវ​ខាងផ្នែក​វិទ្យាសាស្រ្ត​ជាទូទៅ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ អ្នកប្រាជ្ញ​ដ៏ល្បីឈ្មោះ​នៅ​ក្នុង​សតវត្សរ៍​ទី២០ គឺ​លោក​អាល់ប៊ែរ អាញ់ស្តាញ់ ធ្លាប់​បាន​លើកឡើង​ថា ​កាលីលេ​ មិនត្រឹមតែ​ជា​បិតា​នៃ​រូបវិទ្យា​ប៉ុណ្ណោះទេ តែ​លោក​គឺ​ជា​បិតា​នៃ​វិទ្យាសាស្រ្ត​ជាទូទៅ​

៣៥០ឆ្នាំ​ក្រោយ​មរណភាព​របស់​កាលីលេ នៅឆ្នាំ១៩៩២ នៅក្រោមរជ្ជកាល​នៃ​សម្តេចប៉ាប​ហ្សង់ប៉ូល​ទី២ បុរីវ៉ាទីកង់​បាន​ទទួលស្គាល់​ជាផ្លូវការ​ និង​ជា​សាធារណៈ​ថា ការកាត់ទោស​កាលីលេ​ដោយ​តុលាការ​កាតូលិក​​​ កាល​ពីឆ្នាំ១៦៣៣ គឺ​ជា​ការខុសឆ្គង ហើយ​ទោស​កំហុស​ទាំងប៉ុន្មាន​​របស់​កាលីលេ​ត្រូវ​បាន​គេលុបចេញវិញ​ទាំងស្រុង។

តាមការពិត តាំងពីមុនពេល​ស្លាប់ កាលីលេ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​របស់​លោក​រួចជាស្រេច​ថា ម្នាលអ្នកប្រាជ្ញខាងសាសនា ​ទាំងឡាយ​អើយ ថ្ងៃនេះ​អ្នក​គិតថា ផែនដី​ស្ថិតនៅនឹងថ្កល់​​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយ​ផ្តន្ទាទោស​អ្នក​ដែល​យល់ឃើញ​ផ្ទុយ​ពីនេះ។ គង់តែមាន​ថ្ងៃណាមួយ​ អ្នក​នឹង​​បែរជា​ត្រូវ​ផ្តន្ទាទោស​អ្នក​ដែល​យល់​ឃើញ​ថា ផែនដី​នៅនឹងថ្កល់ទៅវិញ

 ជាការពិត នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ តើ​មាន​ម​នុស្ស​ប៉ុន្មាននាក់​ ដែល​នៅតែ​ជឿថា ផែនដី​មានរាងសំប៉ែត ហើយ​នៅនឹងថ្កល់​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល? មនុស្ស​ស្ទើរតែគ្រប់រូប​នៅលើ​ភពផែនដី ដោយរាប់ទាំង​វិហារកាតូលិក​ផង សុទ្ធតែ​ទទួលស្គាល់​ទ្រឹស្តី​របស់​កាលីលេ។ ក៏ប៉ុន្តែ គឺដូចជា​អ្វីដែល​កាលីលេ​ធ្លាប់លើកឡើង​រួចហើយ​ថា រាល់សេចក្តីពិត​ទាំងអស់ ​​គឺ​សុទ្ធតែ​ងាយ​ស្រួល​យល់​ទេ នៅពេលណា​ដែល​​គេ​រកវា​ឃើញ​ហើយ។ សំខាន់​គឺ​ត្រូវ​ស្វែងអ្វីដែល​ពិបាក គឺ​ការ​ស្វែងរក​សេចក្តីពិតទាំងនោះ