Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

១០ឆ្នាំនៃប្រតិបត្តិការតាមប្រមាញ់ប៊ិនឡាដិន

នៅក្រោយ​ភេរវកម្ម​ ១១កញ្ញា ឆ្នាំ​២០០១ អូសាម៉ា ប៊ិនឡាដិន បាន​ក្លាយ​ជា​មេភេរវជន​ ដែល​ត្រូវ​បាន​គេ​តាម​ប្រមាញ់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ អាមេរិក​បាន​​ប្រកាស​ផ្តល់​រង្វាន់​រហូត​ដល់​ទៅ ២៥លាន​ដុល្លារ ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន ដែល​អាច​ឈាន​ទៅ​ចាប់ខ្លួន​ប៊ិនឡាដិន។ អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​ប្រទេស​ដល់​ទៅ២គឺ​អាហ្វហ្កានីស្ថាននិង​អ៊ីរ៉ាក់ដោយ​បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ។

ក៏ប៉ុន្តែ ប្រមាណ​ជា ១០ឆ្នាំ​ក្រោយ​ ប៊ិនឡាដិន​នៅតែ​​មិនត្រូវ​បាន​គេ​រកឃើញ ហើយ​សូម្បីតែ​ប៊ិនឡាដិន​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ណា​នោះ ក៏​គេ​មិនទាំង​អាច​ដឹង​ឲ្យ​បាន​ពិតប្រាកដផង ដោយ​ព័ត៌មាន​ខ្លះ​ថា នៅ​អាហ្វហ្កានីស្ថាន, ខ្លះ​ថា នៅ​ប៉ាគីស្ថាន រហូត​មាន​ខ្លះទៀត​ថា នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​អំឡុង​ពេលនោះ អាល់កៃដា​នៅតែ​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ប្រទេស​លោកខាងលិច រួមមាន​ដូចជា ភេរវកម្ម​នៅ​បាលី (ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០២), នៅ​​ទីក្រុង​ម៉ាឌ្រីដ (​អេស្ប៉ាញ ឆ្នាំ២០០៤) និង​នៅ​ទីក្រុង​ឡុងដ៍ (ប្រទេស​អង់គ្លេស ឆ្នាំ​២០០៥) ជាដើម។
អូសាម៉ា ប៊ិនឡាដិន នៅ​ក្នុង​បញ្ជីឈ្មោះ​ជន​ដែល​ប៉ូលិស​អាមេរិក​តាមរកមុខជាងគេ


នៅ​ក្នុង​ប្រតិបត្តិការ​តាមប្រមាញ់​ប៊ិនឡាដិន អាមេរិក​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដ៏ទំនើប​បំផុត​​ដែល​ខ្លួន​មាន រួមទាំង​ផ្កាយរណប និងយន្តហោះ​​ឈ្លបយកការណ៍ ហើយ​​ជាពិសេស​ គឺ​ប្រព័ន្ធ​អេឡិចត្រូនិច​ដ៏ទំនើប​ក្នុងការ​លួច​តាមដាន​ការ​ទាក់ទង​តាម​ ប្រព័ន្ធ​ទូរស័ព្ទ និង​អ៊ីនធ័រនែត។ ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅត្រង់​ថា ប៊ិនឡាដិន​ ដែល​ដឹង​ពី​តាក់ទិក​អាមេរិក បាន​ចៀសវាង​ដាច់ខាត​មិន​ប្រើ​ទូរស័ព្ទ ឬ​អ៊ីនធ័រនែត ហើយ​​ប្រើ​មធ្យោបាយ​ទាក់ទង​​ដ៏ចាស់គំរិល​មួយ​ គឺ​អ្នក​នាំសារ។

អ្នកនាំសារ​នេះ​ហើយ ដែល​ក្រុមការងារ​របស់​សេអ៊ីអា​យក​ធ្វើ​ជា​​អាទិភាព​មួយ នៅ​ក្នុង​តាមរក​ប៊ិនឡាដិន ហើយ​នៅ​ឆ្នាំ២០០៤ តម្រ៉ុយ​ដ៏សំខាន់​មួយ​ក៏​បាន​លេចឡើង​ទាក់ទង​នឹង​អ្នក​នាំសារ​របស់​ ប៊ិនឡាដិន។

នៅ​ហ្គ័នតាណាម៉ូ ទីតាំង​ដែល​អាមេរិក​ជួល​ពី​គុយបា​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ធ្វើ​ជា​ជំរំ​ឃុំឃាំង​ភេរវជន ដែល​គេ​ចាប់ខ្លួន​ពី​បរទេស ជាពិសេស គឺ​សមាជិក​ក្រុម​អាល់កៃដា។ នៅ​ក្នុងការ​សួរចម្លើយ​អ្នក​ទោស​នៅ​ហ្គ័នតាណាម៉ូ​នេះ មាន​ឈ្មោះ​មនុស្ស​ម្នាក់ គឺ​ អាល់កូវ៉ែទី ដែល​គេ​តែងតែ​លេចឮ​ញឹកញាប់​ជាងគេ រហូត​ធ្វើ​ឲ្យ​ក្រុមការងារ​សេអ៊ីអា​មាន​ការ​សង្ស័យ​ថា អាល់កូវ៉ែទី​ នេះ គឺ​ជា​មនុស្ស​សំខាន់ នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​អាល់កៃដា ហើយ​ប្រហែល​ជា​មាន​ជាប់ទាក់ទង​ជិតដិត​ជាមួយ​នឹង​ប៊ិនឡាដិន ឬ​មួយ​ក៏​ជា​ឈ្មោះ​សម្ងាត់​របស់​ប៊ិនឡាដិន​ផងក៏​អាច​ថាបាន។ អាល់កូវ៉ែទី ក៏បានក្លាយ​ទៅជា​អាទិភាព​ដ៏ធំមួយ​របស់​ក្រុមការងារ​សេអ៊ីអា ទទួលបន្ទុក​តាមរក​ប៊ិនឡាដិន ក៏ប៉ុន្តែ ជាច្រើន​ខែ​ក្រោយមក អាល់កូវ៉ែទី នៅត្រឹមតែជាឈ្មោះ ដោយ​មិនអាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ជាអ្នកណាពិតប្រាកដ។

ឆ្នាំ២០០៨ លោក​អូបាម៉ា​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ជាមួយ​នឹង​ការសន្យា​ថា លោក​នឹង​ធ្វើអ្វីៗគ្រប់យ៉ាង​តាមដែល​អាច​ធ្វើ​ទៅបាន ដើម្បី​រកប៊ិនឡាដិន​ឲ្យ​ទាល់តែឃើញ​។ លោក​អូបាម៉ា​បាន​ដាក់បញ្ជា​ឲ្យ​សេអ៊ីអា​យក​ការ​ប្រមាញ់​ប៊ិនឡាដិន​ធ្វើ​ជា​ អាទិភាព​ទី១ ហើយ​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ក៏​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​ រដ្ឋាភិបាល​ប៉ាគីស្ថាន​ឲ្យ​សហការ​ក្នុងការ​តាមរក​ប៊ិនឡាដិន។

នៅ​ពេលនោះ ប៉ាគីស្ថាន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​អាមេរិក​ ដោយ​ក្នុងមួយឆ្នាំៗ ប៉ាគីស្ថាន​បាន​ទទួល​ជំនួយ​រាប់ពាន់លាន​ដុល្លារ​ពីអាមេរិក ជាពិសេស ជំនួយ​ខាង​ផ្នែក​យោធា ដើម្បី​ធ្វើ​ជាថ្នូរ​ក្នុងការ​ជួយ​អាមេរិក​ក្នុងសង្រ្គាម​ប្រឆាំង​នឹង​ ភេរវកម្ម។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​សង្ស័យ​ថា ប៉ាគីស្ថាន​ខ្វះភាព​ស្មោះត្រង់ ដោយដៃម្ខាង​យក​លុយ​ពី​អាមេរិក ឯដៃ​ម្ខាង​ទៀត​លួច​ជួយ​ក្រុម​ភេរវជន​ដោយ​សម្ងាត់ ឬ​យ៉ាងហោចណាស់ មិនជួយសហការ​ដោយ​ពេញដៃ​ពេញជើង ក្នុងការ​តាមរក​ប៊ិនឡាដិន។

សម្ពាធ​ពី​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​ប៉ាគីស្ថានផ្លាស់ប្តូរ​ជំហរ ដោយ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន​ចាប់ផ្តើម​ចែករំលែក​ព័ត៌មាន​សម្ងាត់​ ច្រើន​ជាងមុន ទាក់ទង​នឹង​ក្រុមភេរវជន ជាពិសេស បាន​ផ្តល់​បញ្ជី​​លេខទូរស័ព្ទ​ចំនួន​រាប់រយលេខ​​ ដែល​​​គេ​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​​អាល់កៃដា។ តាមរយៈ​ការ​លួចស្តាប់​លេខទូរស័ព្ទ​អស់ទាំងនេះ​ហើយ ដែល​សេអ៊ីអា​អាច​កំណត់​មុខសញ្ញា​ អាល់កូវ៉ែទី ដែល​កំពុងរស់​នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន ហើយ​ដែលគេ​សង្ស័យ​ថា​ជា​អ្នកនាំសារ​ដ៏ជំនិត​បំផុត​របស់​ប៊ិនឡាដិន។

ចាប់ពីខែ​សីហា​ឆ្នាំ២០១០ សេអ៊ីអា​បាន​ផ្តោត​ធនធាន​ទាំងអស់​ដែល​ខ្លួន​មាន រាប់ចាប់តាំង​ពី​ផ្កាយរណប រហូតដល់​ដ្រូនឈ្លបយកការណ៍ដ៏ទំនើប​បំផុត​ដែល​ខ្លួនមាន ដើម្បី​តាម​ឃ្លាំមើល​សកម្មភាពរបស់​អាល់កូវ៉ែទី។
ថ្ងៃមួយ អាល់កូវ៉ែទី​បើកឡាន​ចេញ​ពីផ្ទះ ក្នុង​ដំណើរ​ផ្លូវឆ្ងាយ ក្រោម​ការ​ឃ្លាំមើល​ពីលើ​ដោយ​ផ្កាយរណប និង​ដ្រូន​ឈ្លបយកការណ៍​របស់​អាមេរិក។ នៅពេលនោះ សេអ៊ីអា​រំពឹង​ថា អាល់កូវ៉ែទី​អាច​នឹង​នាំផ្លូវ​ទៅដល់​កន្លែង​លាក់​ខ្លួន​របស់​ប៊ិនឡាដិន ដែល​គេ​សង្ស័យ​ថា ប្រហែល​ជា​នៅ​ក្នុង​តំបន់​ព្រំដែន រវាង​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ខុសពីការ​រំពឹងទុក ពេល​មកដល់​ផ្លូវបំបែក ឡាន​របស់​អាល់កូវ៉ែទី​មិនបើក​សំដៅ​ទៅព្រំដែន តែ​បើក​ក្នុងទិសផ្ទុយ​ទៅវិញ គឺ​សំដៅ​ទៅ​ទីក្រុង​អាបូតាបាដ ដែល​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​ រដ្ឋធានី​អ៊ីស្លាម៉ាបាដ។
 
ទីតាំងលាក់ខ្លួនរបស់អូសាម៉ា ប៊ិនឡាដិន


អាល់កូវ៉ែទី​បើក​ឡាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ដែល​គេ​មើល​មួយភ្លែត​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា ក៏ប៉ុន្តែ ក្រោយ​ពី​តាមឃ្លាំមើល​យ៉ាងដិតដល់ ទាំង​តាម​រយៈ​ផ្កាយរណប និង​ដ្រូនឈ្លបយកការណ៍ និង​ទាំង​ការ​ដាក់​ពង្រាយ​ភ្នាក់ងារ​ចារកិច្ច​ឲ្យ​បន្លំ​ខ្លួន​ជា​ប្រជាជន​ សាមញ្ញ​ធម្មតា​ទៅ​រស់នៅ​ជុំវិញផ្ទះនេះ ​សេអ៊ីអា ក៏បាន​សន្និដ្ឋាន​ថា អ្នក​ដែលរស់​នៅ​ក្នុង​ផ្ទះ​នេះ ​ប្រាកដ​​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អាល់កៃដា ក៏ប៉ុន្តែ ទោះជាយ៉ាងណា​ គេ​នៅតែ​មិនទាន់​មាន​ភស្តុតាងដែល​អាច​បញ្ជាក់​​ច្បាស់លាស់ថា​ជា​ប៊ិនឡាដិន។

នៅ​ក្នុងពេល​ដែល​សេអ៊ីអា​បន្ត​តាមរក​ភស្តុតាង​ ដើម្បី​បញ្ជាក់​ពី​វត្តមាន​របស់​ប៊ិនឡាដិន នៅ​អាបូតាបាដ នៅ​ឯ​សេតវិមាន​ឯណោះវិញ លោក​អូបាម៉ា​បាន​កោះប្រជុំ​សម្ងាត់​នូវ​មន្រ្តី​ជំនិតៗ ដើម្បី​ជជែក​អំពី​​ចំណាត់ការ​បន្ត។ សេណារីយ៉ូ​ចំនួន ៣​ ត្រូវ​បាន​លើកឡើង។

ទីមួយ គឺ​សហការ​ជាមួយ​ប៉ាគីស្ថាន ក៏​ប៉ុន្តែ សេណារីយ៉ូ​នេះ​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ ដោយសារ​តែ​គេ​មិនទុកចិត្តអាជ្ញាធរ​ប៉ាគីស្ថាន។ សេណារីយ៉ូ​ទី២ គឺ​ការ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែកបំបាំងកាយ ធុន B-2 ឬ​មីស៊ីល​បណ្តែត ដើម្បី​វាយប្រហារ​ទៅលើ​ផ្ទះ​របស់​ប៊ិនឡាដិន។ ក៏ប៉ុន្តែ សេរីយ៉ូ​ទី២​​ក៏​ត្រូវ​បាន​ច្រានចោល ដោយសារ​តែ​បារម្ភ​ខ្លាច​មាន​ស្លាប់​ជនស៊ីវិល​ដែល​នៅ​ក្បែរខាង និង​ម្យ៉ាងទៀត គឺ​ខ្លាច​សាកសព​ប៊ិនឡាដិន​ត្រូវ​ខ្ទេចខ្ទី​ទាំងស្រុង លែង​មាន​ភស្តុតាង​សម្រាប់​ប្រាប់​សាធារណជន។ សេណារីយ៉ូ​ទី៣ ដែល​លោក​អូបាម៉ា​សម្រេច​ជ្រើសរើស​យក គឺបញ្ជូន​កង​កុម្ម៉ង់ដូ​ពិសេស​ឲ្យ​លួចចូល​ទៅ​ធ្វើការ​វាយប្រហារ​លើ​ផ្ទះ​នៅ​ អាបូតាបាដ ដោយ​មិន​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថានដឹងជាមុន៕