Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ប្រតិបត្តិការកុម្ម៉ង់ដូអាមេរិកសម្លាប់ប៊ិនឡាដិន នៅឆ្នាំ២០១១

នៅថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១១ លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ឲ្យ​ពិភពលោក​ទាំងមូល​បាន​ដឹង​ថា អូសាម៉ា ប៊ិនឡាដិន មេភេរវជន​ដែល​គេ​តាមរកមុខ​បំផុត អស់រយៈពេល​១០ឆ្នាំមកហើយ​នោះ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ​អាមេរិក នៅ​ទីក្រុង​អាបូតាបាដ ប្រទេស​ប៉ាគីស្ថាន។ អ្វីៗ​ត្រូវ​បានរៀបចំ​ធ្វើឡើង​​តាំង​ពី​រាប់ខែមុន ដោយ​លាក់ការណ៍​យ៉ាងសម្ងាត់​បំផុត។

ខែមករា ឆ្នាំ២០១១ នៅ​ក្នុងពេល​ដែក​សេអ៊ីអា កំពុង​តាមឃ្លាំមើល​ផ្ទះ​នៅ​អាបូតាបាដ ហើយ​គេ​នៅមិនទាន់​ប្រាកដ​ច្បាស់​នៅឡើយផង​ថា អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ គឺ​ជាប៊ិនឡាដិន លោក​អូបាម៉ា​បាន​ចេញ​បញ្ជា​ឲ្យ​​រៀបចំគម្រោងការណ៍​ទុកជាស្រេច ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ប៊ិនឡាដិន។ ភារកិច្ចនេះ​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​កងកុម្ម៉ងដូ​ដ៏ចំណាន​បំផុត​របស់​ អាមេរិក ដែល​គេឲ្យ​ឈ្មោះ​ថា SEAL Team Six

ថ្ងៃទី១១​ខែមករា នាយក​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា គឺលោក ឡេអន ប៉ាណេតា (Leon Panetta) បាន​ជួប​ដោយ​សម្ងាត់​ជាមួយ​មេបញ្ជាការ​កងកុម្ម៉ង់ដូ​អាមេរិក គឺ​ឧត្តមនាវីឯក វីលីយ៉ាម ម៉ាក់រ៉េវិន (William McRaven) ដើម្បី​ពាំនាំយក​បទបញ្ជា​ពីលោក​អូបាម៉ា ឲ្យ​រៀបចំ​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​អាបូតាបាដ ប៉ុន្តែ មិនត្រូវ​បញ្ចេញ​ឲ្យដឹងថា គោលដៅ​នៃ​ការ​វាយប្រហារ​​គឺ​ប៊ិនឡាដិន។

ខែមេសា SEAL Team Six ចាប់ផ្តើម​ធ្វើការ​ហាត់សម​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​​ត្រូវ​បាន​គេ​សាងសង់ឡើង​ ឲ្យដូចគ្នា​ទាំងស្រុង​ទៅនឹង​ផ្ទះ​នៅ​អាបូតាបាដ។

តាមគម្រោងការណ៍ កងកុម្ម៉ង់ដូ ចំនួន​ ២៣នាក់ រួមជាមួយ​នឹង​អ្នក​បកប្រែម្នាក់ នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ចំនួន ២គ្រឿង ហោះហើរ​នៅ​ពេល​យប់ងងឹត ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន សំដៅ​ទៅ​អាបូតាបាដ។ ពេលទៅដល់ ទាហាន​ ៦នាក់​ នឹង​ត្រូវ​ដាក់ពង្រាយនៅ​ខាង​ក្រៅ​របង​​ផ្ទះ, ៦នាក់​ផ្សេងទៀត ត្រូវ​ចុះ​តាម​ខ្សែពួរ​ពីឧទ្ធម្ភាគចក្រ​ទៅលើ​ដំបូល វាយចាក់ចុះ​ទៅ​ជាន់ខាងក្រោម ចំណែក​ឯ ១២នាក់​ផ្សេងទៀត ចុះចត​នៅ​ខាង​ក្នុង​បរិវេណផ្ទះ វាយលុក​ចាប់ពី​ជាន់ផ្ទាល់ដី ឡើង​ទៅ​ជាន់ខាងលើ។ គិតជាសរុប ចាប់តាំង​ពី​ពេល​ទៅដល់ រហូត​ពេល​បញ្ចប់​ប្រតិបត្តិការ​ហើយ​ឡើង​ឧទ្ធម្ភាគចក្រ​មកវិញ ការវាយឆ្មក់​នេះ​​ត្រូវ​ចំណាយពេល​យ៉ាងយូរ​បំផុត ត្រឹម ៣០នាទី ធ្វើយ៉ាងណា​ចាកចេញ​ពី​អាបូតាបាដ ដោយ​សុវត្ថិភាព មុនពេល​​​កងទ័ព​ប៉ាគីស្ថានមកដល់។

ដើម្បី​គេចពី​រ៉ាដា​របស់​កងទ័ព​ប៉ាគីស្ថាន ឧត្តមនាវីឯក​ ម៉ាក់រ៉េវិន បាន​ធ្វើ​សំណើ​ពិសេស សុំ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ធុនទំនើប​ចុងក្រោយ​បំផុត​ដែល​អាមេរិក​ទើប​នឹង ​ផលិត​បាន ហើយ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​​ខាង​បំបាំងកាយ​ពី​រ៉ាដា។
 
 
លោក​អូបាម៉ា និង​មន្រ្តី​ជាន់ខ្ពស់​អាមេរិក នៅ​ក្នុង Situation Room នៃ​សេតវិមាន ដើម្បី​តាមដាន​មើល​ដោយ​ផ្ទាល់ ពី​ប្រតិបត្តិការ​កុម្ម៉ង់ដូ​សម្លាប់​ប៊ិនឡាដិន នៅ​ប៉ាគីស្ថាន ថ្ងៃទី១ ឧសភា ២០១១ ((ត្រូវ​នឹង​ថ្ងៃ​ទី២ ឧសភា នៅ​ប៉ាគីស្ថាន
 
នៅថ្ងៃ​ទី២៦ ខែមេសា ក្រោយ​ពី​បាន​ហាត់សម​អស់រយៈពេល​ជិត១ខែ កងកុម្ម៉ង់ដូ Seal Team Six បាន​ធ្វើ​ដំណើរ​តាមយន្តហោះ ទៅកាន់​មូលដ្ឋាន​ទ័ព​អាមេរិក​មួយ នៅ​ក្នុង​ទីក្រុង​ចាឡាឡាបាដ ប្រទេស ​អាហ្វហ្កានីស្ថាន ដើម្បី​រង់ចាំ​បញ្ជា​ពី​លោក​អូបាម៉ា។ រហូតមកទល់  ​នឹង​ពេលនោះ    កងកុម្ម៉ង់ដូ  ​អស់ទាំងនេះ​​នៅតែ​មិនទាន់​ដឹងនៅឡើយទេ​ថា ចំណុចស៊ីប​​នៃ​ប្រតិបត្តិការ​ដែល​គេ​ត្រៀមធ្វើ​នេះ គឺប៊ិនឡាដិន។

តាមការពិត សូម្បីតែ​សេអ៊ីអា​ក៏​នៅមិនទាន់​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​​ច្បាស់​១០០% នៅឡើយដែរថា អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​នៅ​អាបូតាបាដ គឺ​ពិតជា​ប៊ិនឡាដិន។ ក្រោយ​ពីបាន​តាមឃ្លាំមើល​អស់រយៈពេល​ប្រមាណ​ជា ៨ខែ សេអ៊ីអា បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ប្រូបាប៊ីលីតេ ដែល​ប៊ិនឡាដិន​ស្ថិត​ក្នុង​ផ្ទះ​នៅ​អាបូតាបាដ គឺ​មាន​ក្នុងចន្លោះប្រមាណ​ពី ៦០% ទៅ ៧០% តែ​ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះ​ក៏ដោយ លោក​អូបាម៉ា​បាន​សម្រេច​ឲ្យ​​បើក​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​អាបូតាបាដ។

ចាឡាឡាបាដ យប់ថ្ងៃ​សៅរ៍ ទី៣០មេសា ឆ្នាំ​២០១១ ឧត្តមនាវីឯក ម៉ាក់រ៉េវិន បាន​ចេញបញ្ជា​ឲ្យ​ក្រុម​កុម្ម៉ង់ដូ​ត្រៀម​ខ្លួន​​បើក​ប្រតិបត្តិការ​វាយលុក​ លើ​ផ្ទះ​នៅ​អាបូតាបាដ​ ​នៅថ្ងៃយប់ថ្ងៃ​អាទិត្យ ឈានចូល​ថ្ងៃ​ចន្ទ ទី២​ឧសភា ដោយ​ប្រាប់​ពួកគេ​ថា ​គោលដៅ​នៃ​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​សម្លាប់​អូសាម៉ា ប៊ិនឡាដិន មេភេរវជន​ដែល​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិនធ្លាប់​មាន​ លើ​សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ទី១១ កញ្ញា ឆ្នាំ២០០១។

ថ្ងៃអាទិត្យ ទី១​ឧសភា ម៉ោង ១០និង៣០នាទី​យប់ កុម្ម៉ង់ដូ​ទាំង ២៣នាក់ ឡើងជិះ​ឧទ្ធម្ភាគចក្រ​ពិសេស​ ២គ្រឿង ចាកចេញ​ពី​បន្ទាយ​នៅ​ចាឡាឡាបាដ តាមពីក្រោយ​ដោយ​ឧទ្ធម្ភាគចក្រ​​ធុន Chinook ២គ្រឿង​ផ្សេងទៀត ដឹក​កងកុម្ម៉ង់ដូ​ចំនួន ៥៦នាក់ ដែល​ជា​ទ័ព​ជំនួយ ឈប់ចាំ​នៅ​ប្រមាណ​ជា ៥០គីឡូម៉ែត្រ​ពី​អាបូតាបាដ ត្រៀម​ចាំ​ជួយ​​​ក្នុងករណី​ចាំបាច់។

នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីងតោន លោ​កអូបាម៉ា​ និង​មន្រ្តី​ជំនិតៗ​ទទួលបន្ទុក​ខាង​ផ្នែក​សន្តិសុខ​ជាតិ ជួប​ប្រជុំគ្នា នៅ​សេតវិមាន ដើម្បី​តាមដាន​មើល​ប្រតិបត្តិការ​​ តាមរយៈ​រូបភាពថត​ផ្ទាល់​ដោយ​ដ្រូន​ឈ្លបយកការណ៍។

ម៉ោង​ប្រមាណ​ជា ១២និង៣០នាទី​រំលង​អធ្រាត ឧទ្ធម្ភាគចក្រ​ទាំង ២គ្រឿង របស់​កងកុម្ម៉ង់ដូ SEAL Team Six បាន​ហោះ​​ទៅ​ដល់​ផ្ទះ​នៅ​អាបូតាបាដ។ ឧទ្ធម្ភាគចក្រ​ទី១ រៀបចំ​ចុះចត​នៅ​ក្នុង​បរិវេណ​ផ្ទះ ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​​ដោយ​ជួប​នឹង​បញ្ហា​អាកាសធាតុ។ គ្រោះថ្នាក់​នេះ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​នោះទេ ក៏ប៉ុន្តែ វា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផែនការ ដើម្បី​សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង។ ឧទ្ធម្ភាគចក្រ​ទី២ ដែល​គ្រោង​ទម្លាក់​កងកុម្ម៉ង់ដូ​នៅលើ​ដំបូល​ផ្ទះ ក៏​ត្រូវ​ប្តូរ​មក​ចុះចត​នៅ​ខាង​ក្រៅ​បរិវេណផ្ទះវិញ រួចហើយ​ទើប​វាយលុក​ចូល​តាម​ទ្វាររបង​ចូល​ទៅ​ខាង​ក្នុង។

ក្រោយ​ពី​បាន​ជួប​ប្រយុទ្ធគ្នា​មួយ​ប្រាវ ជាមួយ​នឹង​ភេរវជន នៅ​ជាន់​ផ្ទាល់ដី កុម្ម៉ង់ដូ​អាមេរិក​​បាន​វាយលុក​ទៅ​ជាន់ខាងលើ ហើយ​បាន​រកឃើញ​​​ និង​បាញ់​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​បន្ទប់ដេក នៅ​ជាន់ទី៣។

ប្រមាណ​ជា ៣៨នាទី ក្រោយ​ពី​ចាប់ផ្តើម​ប្រតិបត្តិការ កងកុម្ម៉ង់ដូ​អាមេរិក បាន​ចាកចេញ​ពី​អាបូតាបាដ ហោះសំដៅ​ទៅកាន់​ប្រទេស​អាហ្វហ្កានីស្ថាន ដោយនាំទៅជាមួយ​នូវ​សាកសព​របស់​ប៊ិនឡាដិន ព្រមទាំង​កុំព្យូទ័រ ដែល​ផ្ទុក​នូវ​ឯកសារ​សំខាន់ៗ​ទាក់ទង​នឹង​ក្រុម​អាល់កៃដា។ មុននឹង​ចាកចេញ ពួកគេ​បាន​ដាក់គ្រាប់បែក​កម្ទេច​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ ដើម្បី​​ចៀសវាង​កុំ​ឲ្យ​បច្ចេកវិទ្យា​ដ៏​ទំនើប​និង​សម្ងាត់​ត្រូវ​ធ្លាក់​ ទៅក្នុង​ដៃ​សត្រូវ។

នៅ​វ៉ាស៊ីងតោន ម៉ោង​១១ និង៣៥នាទី​យប់ ថ្ងៃ​ទី១ ឧសភា (ត្រូវ​ជាម៉ោង ៨ និង​៣៥នាទី ព្រឹកថ្ងៃ​ទី២ឧសភា នៅ​ប៉ាគីស្ថាន) លោក​អូបាម៉ា បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជាសាធារណៈ ប្រកាស​ឲ្យ​ពលរដ្ឋ​អាមេរិក ក៏ដូចជា ពិភពលោក​ទាំងមូល​ដឹង​ អំពី​ការ​ស្លាប់​របស់​អូសាម៉ា ប៊ិនឡាដិន នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ​អាមេរិក ក្នុង​ប្រទេស​ប៉ាគីស្ថាន៕