Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការបែកបាក់គ្នារវាងចិន និងសហភាពសូវៀត ក្នុងសង្រ្គាមត្រជាក់

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ មាន​ហេតុការណ៍មួយចំនួន​ ដែល​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​​ចាត់ទុក​ថា​ជា​ចំណុច​របត់​សំខាន់ៗ នៃ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត។ ហេតុការណ៍​អស់ទាំងនោះ​រួមមាន​ដូចជា ការ​សង់​ជញ្ជាំង​ក្រុង​ប៊ែរឡាំង វិបត្តិ​មីស៊ីល​គុយបា សង្រ្គាម​វៀតណាម ហើយ​ក្នុងនោះ​ក៏មាន​ផងដែរ ការ​បែកបាក់គ្នា រវាងចិន និង​សហភាព​សូវៀត។
 
ចិន និង​សូវៀត សុទ្ធសឹង​ជា​មហាអំណាច​ដែល​មាន​ជំនឿ​យ៉ាងមុតមាំ​ទៅលើ​លទ្ធិកុម្មុយនិស្ត​ ម៉ាកឡេនីន ហើយ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្លុក​សេរី និង​មូលធន​និយម ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក។ ទោះជាយ៉ាងណា មេដឹកនាំ​ចិន និង​មេដឹកនាំ​សហភាព​សូវៀត ថ្វីដ្បិត​តែ​មាន​មនោគមន៍​វិជ្ជា​ដូចគ្នា ប៉ុន្តែ​មាន​គំនិត​ផ្ទុយ​គ្នា​ស្រឡះ ទាក់ទង​នឹង​​របៀប​យក​មនោគមន៍​វិជ្ជា​នេះ​ទៅ​ដាក់​ចេញ​ជា​គោលនយោបាយ​ ដើម្បី​អនុវត្ត​ជាក់ស្តែង និង​ជាពិសេស គឺ​មាន​គំនិត​ផ្ទុយគ្នា​ស្រឡះ​ ជុំវិញ​ឥរិយាបថ​ដែល​ត្រូវ​ប្រកាន់​យក នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក។
 
មេដឹកនាំ​កុម្មុយនិស្ត​ចិន​ម៉ៅសេទុង និង​មេដឹនាំ​កុម្មុយនិស្ត​សូវៀត​នីគីតា គ្រូឆេវ នៅ​ឆ្នាំ​១៩៥៨ បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ពី​សម្បកក្រៅ តែ​កំពុងឈ្លោះគ្នា​នៅ​ខាងក្រោយ​ឆាក

សញ្ញា​នៃ​ការ​ប្រេះឆា​គ្នា រវាង​ចិន និង​សហភាព​សូវៀត បាន​ចាប់ផ្តើម​ឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៧។ លោក នីគីតា គ្រូឆេវ គឺ​ជា​មេដឹកនាំ​ថ្មី​របស់​សហភាព​សូវៀត​​ ដោយ​បាន​ឡើង​មក​បន្ត​តំណែង​ពី​​លោក​ស្តាលីន ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៥៣។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​បាន​ឡើង​មក​កាន់​អំណាច លោក​នីគីតា គ្រូឆេវ បាន​ចាប់ផ្តើម​បង្ហាញ​ពី​ជំហរ​ចង់​ផ្សះផ្សា​ជាមួយ​ប្លុក​សេរី ដោយ​បាន​ថ្លែង​ជា​សាធារណៈ​ថា សូវៀត​មាន​បំណង​ចង់​ឃើញ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី អាច​រស់នៅ​ជាមួយ​គ្នា ក្នុង​សុខសន្តិភាព។ លើសពីនេះ​ទៅទៀត លោក​នីគីតា គ្រូឆេវ ក៏​បាន​ថ្លែង​រិះគន់​ផងដែរ ចំពោះ​របៀបដឹកនាំ​របស់​លោក​ស្តាលីន ដោយ​ចាត់ទុក​ថា​ជា​ការ​ដឹកនាំ​តាមបែប​ឃោរឃៅ​ផ្តាច់ការ។

មេដឹកនាំ​កុម្មុយនិស្ត​ចិន គឺ​លោក​ម៉ៅ​សេទុង ដែល​តាំងពីដើម​មក​គាំទ្រ​នយោបាយ​ និង​​របៀបដឹកនាំ​​របស់​លោក​ស្តាលីន ជាពិសេស គឺ​ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​ប្លុក​សេរី ក៏​បាន​ចាប់ផ្តើម​មាន​ការ​ខ្នក់ចិត្ត​នឹង​លោក​នីគីតា គ្រូឆេវ ហើយ​ទំនាក់ទំនង រវាង​ចិន និង​សហភាព​សូវៀត ក៏​ចាប់ផ្តើម​មាន​ការ​រកាំរកូសច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ទំនាក់ទំនង​ចិន-សូវៀត​បាន​ធ្លាក់​ចុះ​មួយកម្រិត​ថែម​ទៀត នៅ​ពេល​ដែល​ជម្លោះ​ប្រដាប់អាវុធ រវាង​ចិនកុម្មុយនិស្ត និង​ចិន​តៃវ៉ាន់​ បាន​ចាប់ផ្តើម​ផ្ទុះឡើង​ជាលើកទី២ នៅ​ឆ្នាំ​១៩៥៨។ នៅ​ក្នុងពេល​ដែល​លោក​នីគីតា គ្រូឆេវ កំពុង​ប្រកាន់​យក​នូវ​នយោបាយ​ផ្សះផ្សា​ជាមួយ​សហរដ្ឋ​អាមេរិក លោក​ម៉ៅសេទុង ស្រាប់តែ​បាន​បើក​ការ​វាយប្រហារ​ទៅលើ​កោះតៃវ៉ាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះឡើង​សាជាថ្មី​ម្តងទៀត នូវ​ជម្លោះ​ប្រដាប់អាវុធ​ដោយ​ប្រយោល​ទល់​នឹង​សហរដ្ឋ​អាមេរិក។

នៅ​សម្បកក្រៅ សហភាព​សូវៀត​នៅតែ​បន្ត​ជួយ​ចិន ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ នៅ​ពីក្រោយ​ឆាកវិញ ភាព​តានតឹង​បាន​កើតមាន​ឡើង​ រវាង​លោក​នីគីតា​ គ្រូឆេវ និង​លោក​ម៉ៅសេទុង។ លោក​នីគីតា​ គ្រូឆេវ មាន​ការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង ដែល​លោក​ម៉ៅសេទុង បើក​ការ​វាយប្រហារ​ទៅលើ​កោះតៃវ៉ាន់ ដោយ​មិន​ប្រាប់​លោក​ឲ្យដឹង​ជាមុន ហើយ​បង្ក​ជា​ជម្លោះ​ឡើង​ដោយ​ទាញ​សូវៀត​ឲ្យ​ធ្លាក់​ទៅជាមួយ រហូត​ស្ទើរតែ​នឹង​ត្រូវ​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ​ជាមួយ​នឹង​ សហរដ្ឋអាមេរិក។ នៅ​ពេលនោះ មេដឹកនាំ​សូវៀត​បាន​បញ្ជូន​ប្រមុខការទូត​របស់​ខ្លួន​ឲ្យ​ទៅ​កាន់​ទីក្រុង​ ប៉េកាំង​ ដោយ​បាន​ទាមទារ​ឲ្យ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​ចៀសវាងកុំ​ឲ្យ​​ជម្លោះ​ជាមួយ​អាមេរិក​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត។ លោក​ម៉ៅសេទុងវិញ ក៏​មាន​ការ​អាក់អន់​ចិត្ត​យ៉ាងខ្លាំង​ដែរ ចំពោះលោក​នីគីតា​ គ្រូឆេវ ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ប្រកាន់​នូវ​ជំហរ ដែល​ចិនយល់ថា​មានភាពទន់ជ្រាយ​ចំពោះ​អាមេរិក។

ការខ្វែងគំនិតគ្នា​នៅក្រោយឆាក​ បាន​ក្លាយ​ជា​ជម្លោះ​ដោយ​បើកចំហ នៅ​ឆ្នាំ​១៩៦០ ដោយ​​អតីត​សម្ព័ន្ធ​កុម្មុយនិស្ត​ទាំងពីរ​បាន​ចាប់ផ្តើម​បញ្ចេញ​សំឡេង​ រិះគន់​គ្នា​ទៅវិញ​ទៅមក​ជា​សាធារណៈ ហើយ​ភាពតានតឹង​នេះ​បាន​ធ្វើ​ឲ្យ​សហភាព​សូវៀត​ដក​អ្នក​បច្ចេកទេស និង​ជំនាញការ​របស់​ខ្លួន​​ទាំងអស់​ចេញ​ពី​ចិន ដែល​ជាហេតុ​ធ្វើ​ឲ្យ​គម្រោង​សហកិច្ចប្រតិបត្តិការ​សេដ្ឋកិច្ច យោធា និង​បច្ចេកវិទ្យា​​ទ្វេភាគី​ចំនួន​រាប់រយ​ត្រូវ​ជាប់គាំង។

នៅ​ឆ្នាំ​១៩៦២ មាន​ព្រឹត្តិការណ៍​ដ៏សំខាន់​ពីរ ដែល​ជំរុញ​ឲ្យ​ទំនាស់​ រវាង​ចិន និង​សហភាព​សូវៀត បាន​ឈាន​ដល់​ដំណាក់កាល​​ដែល​មិន​អាច​វិលត្រឡប់ថយក្រោយ​វិញ​បាន នោះ​គឺ​វិបត្តិ​មីស៊ីល​គុយបា និង​សង្រ្គាម​ព្រំដែន រវាង​ចិន និង​ឥណ្ឌា។

នៅ​ក្នុង​វិបត្តិ​មីស៊ីល​គុយបា ក្រោយ​ពីដឹង​ថា សូវៀត​សុខចិត្ត​ដក​អាវុធ​នុយក្លេអ៊ែរ​ចេញ​ពី​គុយបា​ទៅតាម​ការ​ទាមទារ​រប់ស​ សហរដ្ឋ​អាមេរិក លោក​ម៉ៅសេទុង​បាន​ធ្វើការ​រិះគន់​​​​លោក​នីគីតា គ្រូឆេវ ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ថា មាន​នយោបាយ​​កំសាក​​ចុះញ៉ម​អាមេរិក។ លោក​នីគីតា គ្រូឆេវ បាន​ឆ្លើយតបមកវិញ​ដោយ​កំហឹង ដោយ​រិះគន់​លោក​ម៉ៅសេទុង​ថា ជា​មេដឹកនាំ​ដែល​ចូលចិត្ត​ការ​ប្រឈមមុខ​ដាក់គ្នា ដែល​ជា​នយោបាយ​នឹង​នាំ​ឲ្យ​ផ្ទុះ​ជា​សង្រ្គាម​នុយក្លេអ៊ែរ​នៅថ្ងៃ​ណាមួយ។​ មេដឹកនាំ​សូវៀត​មិន​បញ្ចប់​ត្រឹមតែ​ការ​រិះគន់​ដោយ​ពាក្យ​សម្តី​នេះ​ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែម​ទាំង​បាន​ចេញមុខ​គាំទ្រ​ឥណ្ឌា នៅ​ក្នុង​សង្រ្គាម​ព្រំដែន​ជាមួយ​ចិន ដែល​ផ្ទុះឡើង នៅ​ខែ​តុលា ឆ្នាំ​១៩៦២។

ទំនាក់ទំនង រវាង​អតីត​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​ទាំងពីរ​ក៏​បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​ចាប់ពី​ឆ្នាំ​១៩៦៤ នៅ​ក្រោយ​ពេល​ចិន​ផលិតបាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង ម៉ៅសេទុង​ក៏​បាន​កំណត់​នូវ​នយោបាយ​ជា​យុទ្ធសាស្រ្ត​មួយ គឺ​ត្រូវ​តែ​ប្រជែង​ជាមួយ​នឹង​សហភាព​សូវៀត ដើម្បី​ធ្វើ​ជាមេដឹកនាំ​ចលនា​កុម្មុយនិស្ត​អន្តរជាតិ។

នៅទីបំផុត ចិន និង​សហភាព​សូវៀត បាន​ប្រែក្លាយ​ពី​សម្ព័ន្ធមិត្ត ទៅ​ជា​សត្រូវ ហើយ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩ ការប្រឈមមុខ​ដាក់គ្នា រវាង​មហាអំណាច​កុម្មុយនិស្ត​ទាំងពីរ​បាន​កើនឡើង​ដល់​កម្រិត​កំពូល​ នៅ​ក្នុង​ជម្លោះ​ព្រំដែន ដែល​រាលដាល​ខ្លាំង រហូត​​ឈាន​ដល់​មាន​​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ស្ទើរតែ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទុះសង្រ្គាម​នឹងគ្នា។

ការបែកបាក់គ្នា រវាង​ចិន និង​សហភាព​សូវៀត គឺ​ជា​ចំណុចរបត់​ដ៏សំខាន់​មួយ នៃ​សង្រ្គាម​ត្រជាក់ ដោយសារ​តែ​វា​បាន​ប្រែក្លាយ​ពិភពលោក ពីការ​ប្រឈមមុខដាក់គ្នា រវាង​ប៉ូលពីរ គឺ​អាមេរិក និង​សូវៀត ទៅជា​ជម្លោះ​ត្រីកោណ អាមេរិក-សូវៀត-ចិន។ ក្រោយមកទៀត ការ​បែកបាក់គ្នា​នៅ​ផ្ទៃក្នុង​ប្លុក​កុម្មុយនិស្ត​នេះ ក៏​ជា​ដើមហេតុ​ដ៏ចម្បងមួយ​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ការប្រឈមមុខដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត​ស្គាល់​នូវ​ភាព​ធូរស្រាល​មួយ​រយៈ។ សម័យកាល​ធូរស្រាល​នៅ​ក្នុង​សង្រ្គាមត្រជាក់ ដែល​គេ​ច្រើន​តែ​ហៅ​តាម​ភាសា​បារាំង​ថា « Détente »