Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

តេងស៊ាវភីង៖ ពីមនុស្សជំនិតទៅជាគូសត្រូវ របស់ម៉ៅសេទុង

នៅ​ក្នុងរយៈពេល​​ប្រមាណ​ជា​ពីរ​ទសវត្សរ៍ ចាប់តាំង​ពី​សម័យ​សង្រ្គាម​ស៊ីវិល រហូត​ក្រោយ​ទទួល​ជោគជ័យ​បង្កើត​របបកុម្មុយនិស្ត​ចិន តេង ស៊ាវភីង​ និង​ម៉ៅសេទុង បាន​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​នឹងគ្នា ដោយ​ម៉ៅសេទុង​បាន​ផ្តល់​នូវការទុកចិត្ត ការការពារ​ខាងផ្នែក​នយោបាយ ព្រមទាំង​ផ្តល់​តំណែង និង​កិច្ចការ​ធំៗ​ជាច្រើន​ទៅ​ឲ្យ​តេង ស៊ាវភីង។

ចំណែក​ឯ​តេង ស៊ាវភីង​វិញ​បាន​អនុវត្ត​តាម​យ៉ាងខ្ជាប់​ខ្ជួន​នូវ​បទបញ្ជា និង​នយោបាយ​ដែល​ដាក់ចេញ​ដោយ​ម៉ៅសេទុង បើទោះបីជា​នយោបាយ​អស់ទាំងនោះ​មិន​ត្រូវ​ទៅតាម​គំនិត​របស់​តេង ស៊ាវភីង​ក៏ដោយ ជាពិសេស គឺ​នយោបាយ​សេដ្ឋកិច្ច​សមូហភាព និង​ក្រោយ​មក​ទៀត កំណែទម្រង់​ដែល​គេ​ឲ្យឈ្មោះ​ថា មហាលោតផ្លោះ ដែល​បាន​បង្ក​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិចិន ព្រមទាំង​បាន​បណ្តាល​ឲ្យ​មាន​គ្រោះអត់ឃ្លាន​ សម្លាប់​ប្រជាជន​ចិន​រហូត​ដល់​ទៅ​រាប់លាននាក់។
 
លោក តេង ស៊ាវភីង (ស្តាំ) និង​ម៉ៅសេទុង នៅ​ឆ្នាំ១៩៥៩

នេះ​ក៏ដោយសារតែ​តេង ស៊ាវភីង គឺ​ជា​មនុស្ស​ដែលតែងតែ​​ប្រកាន់យ៉ាង​​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ ​មេកើយ គោរពវិន័យ និង​ឋានានុក្រម (ថ្នាក់​ក្រោម​ត្រូវតែ​ស្តាប់​បង្គាប់​ថ្នាក់​លើ)។ រីឯ​ម៉ៅសេទុង​វិញ ក៏​ជា​អ្នក​ដែល​មិនសូវ​ចេះ​ទទួល​​ការរិះគន់ ហើយ​មិនចេះអត់ឱន​ឲ្យ​អ្នកណា​ដែល​មាន​គំនិត​ផ្ទុយ​ពីខ្លួន។

បន្ថែម​ពីលើ​នេះ​ទៅទៀត តេង ស៊ាវភីង ក៏ដូចជា​មនុស្សជាច្រើន​ផ្សេងទៀត​នៅពេលនោះ សុទ្ធតែ​បាន​ឃើញពី​ទេពកោសល្យ​​ក្នុងការ​ដឹកនាំ យុទ្ធសាស្រ្ត​យោធា ​និង​ភាពឆ្លាតវ័យ​ខាង​​នយោបាយ ព្រមទាំង​ស្នាដៃ​ដ៏ធំធេង​ជាច្រើន​ផ្សេងទៀត ដែល​ម៉ៅសេទុង​សម្រេច​បាន ចាប់តាំងពីសម័យ​​សង្រ្គាម​ស៊ីវិល រហូត​បាន​​ទទួល​ជោគជ័យ​​​ឡើង​កាន់​អំណាច។ ហេតុដូច្នេះហើយ​បាន​ជា​ពួកគេ​បាន​ដាក់​ការ​ទុកចិត្ត​ខ្លាំង រហូត​​មើល​រំលង​កំហុសឆ្គងរបស់​ម៉ៅសេទុង។

ចំពោះ​តេង ស៊ាវភីង អ្វីៗ​មាន​ការប្រែប្រួល​​ចាប់ពី​​​ឆ្នាំ​១៩៥៩។ នៅពេលនោះ កំណែទម្រង់ មហាលោតផ្លោះ របស់​ម៉ៅសេទុង ទើប​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​បាន​ប្រហែល​ជា​មួយឆ្នាំ។​ នៅថ្ងៃមួយ តេង ស៊ាវភីង ត្រូវ​ដួល​បាក់ជើង ហើយ​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​សម្រាក​ពី​ការងារ​ជាច្រើន​ខែ ដើម្បី​ព្យាបាល។ មាន​អ្នកខ្លះ ក្នុងចំណោម​អ្នក​ស្និទ្ធនឹង​តេង ស៊ាវភីងយល់ថា តេង ស៊ាវភីង មាន​ចេតនា​ដកខ្លួន​ចេញ​ពី​ការអនុវត្ត​កំណែទម្រង់ មហាលោតផ្លោះ និង​ជាពិសេស គេចចេញ​ពី​កិច្ចប្រជុំ​បក្ស ដែល​លោក​ត្រូវ​បង្ខំចិត្ត​និយាយការពារ​កំណែទម្រង់​របស់​ម៉ៅសេទុង។

បើទោះជា​មានចេតនា​មែន​ឬ​មិនមែន ការសម្រាក​ពីការងារ​រយៈពេល​ប៉ុន្មានខែ​នោះ បាន​ធ្វើ​ឲ្យ​តេង ស៊ាវភីង ផ្លាស់ប្តូរ​ទស្សនៈ​យ៉ាងច្រើន​ចំពោះ​ម៉ៅសេទុង ហើយ​នៅពេល​ដែល​លោក​វិលត្រឡប់​ចូល​មក​ធ្វើការវិញ តេង ស៊ាវភីង លែង​អនុវត្ត​តាម​ទាំងស្រុង​ទាំងងងឹតងងល់នូវ​នយោបាយ​របស់​ម៉ៅសេទុង​ ដូចពីពេលមុនទៀតហើយ។ លោក​បាន​ចាប់ផ្តើម​ដាក់ចេញ​ដោយ​ប្រយ័ត្នប្រយែង​នូវ​វិធានការ​មួយចំនួន ដែល​មិនប្រឆាំង​ទាំងស្រុង​នឹង​បទបញ្ជា​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ អាច​ជួយ​បន្ធូរបន្ថយ​ភាព​ជ្រុលហួសហេតុ​នៃ​នយោបាយ មហាលោតផ្លោះ ជាពិសេស នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យអប់រំ។

ពីដំបូង ម៉ៅសេទុង​ហាក់ដូចជា​បាន​ទទួលស្គាល់​ពី​កំហុសឆ្គង​នៃ​នយោបាយ មហាលោតផ្លោះ របស់​លោក ហើយ​បាន​បណ្តោយ​ឲ្យ តេង ស៊ាវភីង ដាក់ចេញ​នូវ​វិធានការ​ដើម្បី​កែតម្រូវ​កំហុសឆ្គង​នេះឡើងវិញ។ ម៉ៅសេទុង​ថែមទាំង​បាន​សម្រេច​ដកខ្លួន​ចេញ​ពី​ការ​ដឹកនាំ​ប្រចាំថ្ងៃ ដោយ​ប្រគល់​កិច្ចការ​គ្រប់គ្រង​រដ្ឋ​ទៅ​ឲ្យ លៀវ ស្ហាវឈី ដែល​ជា​ប្រធានាធិបតីថ្មី និង​តេង ស៊ាវភីង ដែល​ជា​លេខាបក្ស។

លៀវ ស្ហាវឈី និង​ តេង ស៊ាវភីង ​បាន​ធ្វើការ​បន្ធូរបន្ថយ​នយោបាយ មហាលោតផ្លោះ"​របស់​ម៉ៅសេទុង ​ដោយបាន​លុបចោល​ការ​ហូបរួម ហើយ​បង្កើត​ឲ្យ​មានឡើងវិញ នូវការ​ធ្វើកសិកម្ម​ជាលក្ខណៈ​ឯកជន។ គ្រោះអត់ឃ្លាន​ត្រូវ​បាន​កាត់បន្ថយ ហើយ​​សេដ្ឋកិច្ច​ក៏​ចាប់​ផ្តើម​ងើប​ចេញ​ពី​វិបត្តិ​មកវិញ។ ជោគជ័យ​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ថ្មី​ទាំងពីរ​រូប បាន​ទទួល​នូវការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ក្នុងពេល​ជាមួយគ្នា បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ម៉ៅសេទុង​នៅ​ក្នុង​បក្ស​ត្រូវ​ធ្លាក់​ចុះ​​ រហូត​ដល់​អ្នក​ខ្លះ​ហ៊ាន​សរសេរ​រិះគន់​​នយោបាយ មហាលោតផ្លោះ" ​ជ្រុលនិយម​របស់​លោក​ថែម​ទៀតផង។

នៅពេលនោះហើយ ដែល​ទស្សនៈ​របស់​​ម៉ៅសេទុង​​ចំពោះ​តេង ស៊ាវភីង​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ពី​មនុស្ស​ជំនិត​ ស្មោះត្រង់ គួរជាទីទុកចិត្ត ប្រែក្លាយទៅជា​គូប្រជែង​ខាង​នយោបាយ។ ម៉ៅសេទុង​ក៏​បាន​ចាប់ផ្តើម​រៀបគម្រោងការណ៍​កម្ចាត់​លៀវ ស្ហាវឈី និង​តេង ស៊ាវភីង ដើម្បី​ដណ្តើម​អំណាច​យក​មកកាន់កាប់​វិញ។

ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​សំណាក់ លីន ពៀវ ដែល​ជា​រដ្ឋមន្រ្តី​ការពារជាតិ និង​លោកស្រី ជៀន ឈីវ ដែល​ជា​ភរិយា​របស់​ម៉ៅសេទុង ព្រមទាំង​បក្សពួក​មួយចំនួន​ផ្សេងទៀត នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស យុទ្ធនាការ​ធំៗ​ចំនួនពីរ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង ទីមួយ គឺ​យុទ្ធនាការ​ឃោសនា​លើកតម្កើង​មុខមាត់​ម៉ៅសេទុង និង​មួយទៀត គឺ​យុទ្ធនាការ​បរិហារ​រិះគន់​ទៅលើ លៀវ ស្ហាវឈី និង​ តេង ស៊ាវភីង។នៅ​ក្នុងរយៈពេល​ជាច្រើន​ខែ ក្រុម​អ្នក​ស្និទ្ធ​នឹង​ម៉ៅសេទុង​បាន​បើក​យុទ្ធនាការ​យ៉ាងពេញ​ទំហឹង បរិហាររិះគន់​ លៀវ ស្ហាឈី និង​តេង ស៊ាវភីង ដោយ​ហៅ​ពួកគេ​ថា​ជា​ពួក​អ្នក​មាន​គំនិត​មូលធន​និយម ដែល​កំពុងតែ​នាំ​ប្រទេស​ចិន​ដើរតាមផ្លូវ​ដែល​ប្រាសចាក​ពី​ការដឹកនាំ​ដ៏​ មហាភ្លឺស្វាង​របស់​លោក​ប្រធានម៉ៅ។

អតីតកាល​របស់​តេង ស៊ាវភីង ក៏​ត្រូវ​បាន​គេ​បើកកកាយ​ជាសាធារណៈផងដែរ​ ដើម្បី​​ធ្វើ​ជា​ប្រធានបទ​នៃ​ការ​វាយប្រហារ​ ជាពិសេស គឺ​បរាជ័យ​របស់​តេង ស៊ាវភីង នៅ​ក្វាងស៊ី កាល​ពីដើមទសវត្សរ៍ឆ្នាំ៣០ ដោយ​​ក្រុម​អ្នក​ស្និទ្ធ​នឹង​ម៉ៅសេទុង​​នាំគ្នា​ចោទ តេង ស៊ាវភីង​ថា ជា​មេទ័ព​ដែល​កំសាក​រត់ចោល​កូនទាហាន ជាទាហាន​ដែល​រត់ចោល​សមរភូមិ។  

នៅទីបំផុត​ទៅ គម្រោងការណ៍​របស់​ម៉ៅសេទុង​​បាន​ទទួល​ជោគជ័យ​ ហើយ​នៅ​ឆ្នាំ​១៩៦៦ ម៉ៅសេទុង​ក៏​បាន​ដណ្តើម​យក​អំណាច​ទាំងអស់​មក​កាន់កាប់វិញ រួចហើយ​ប្រកាស​បើក​ធ្វើ​បដិវត្តន៍​ថ្មីមួយទៀត គឺ បដិវត្តន៍វប្បធម៌ ចំណែក​ឯ​គូសត្រូវ​ធំៗ​ទាំងពីរ​ត្រូវ​បាន​ដកចេញ​ពី​តំណែង។ លៀវ ស្ហាវឈី ត្រូវ​បាន​ចាប់ឃុំខ្លួន រហូត​ដល់​ស្លាប់​ក្នុង​កន្លែងឃុំឃាំង។ ចំណែកឯ តេង ស៊ាវភីង​វិញ ក៏​ត្រូវ​បាន​ម៉ៅសេទុង​ចាប់ដាក់​ឃុំ​នៅ​​ក្នុងផ្ទះ នៅ​ក្នុង​ក្រុងប៉េកាំង មុននឹង​និរទេស​ខ្លួន​​ឲ្យ​ទៅ​ស្រុកស្រែ ដើម្បី​ធ្វើការ​លត់ដំ​កែប្រែខ្លួន នៅ​ឆ្នាំ​១៩៦៩៕