Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

គ្រឹស្តសាសនា៖ ចំណុចចាប់ផ្តើមនៃសករាជថ្មី គឺគ្រឹស្តសករាជ

​​         យើងដឹងហើយ​ថា ប្រជាជន​ជ្វីហ្វ ដែល​ជា​ប្រទេស​តូចមួយ នៅ​តំបន់​មេឌីទែរ៉ាណេ ត្រង់​ដែនដី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​សម័យកាលបច្ចុប្បន្ន គឺ​ជា​ប្រជាជន ដែល​បាន​​បង្កើត​មុនគេ នូវ​មនោគមន៍​វិជ្ជា​សាសនា​ដ៏ថ្មីស្រឡាង​មួយ ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ​ថា ព្រះពិត​មាន​តែមួយ គឺ​ព្រះជា​ម្ចាស់ ដែល​បាន​បង្កើត​ និង​មាន​អំណាច​លើ​អ្វីៗ​ទាំងអស់​នៅលើ​ចក្រវាល​ទាំងមូល​។ មនោគមន៍​វិជ្ជា​សាសនា​របស់​ពួកជ្វីហ្វ​នេះ គេ​ឲ្យ​ឈ្មោះ​ថា សាសនា​យូដា
      ក៏ប៉ុន្តែ កាលពី​២ពាន់​ឆ្នាំមុន សាសនា​យូដា​នេះ​បាន​បែកមែកធាង ទៅ​ជា​សាសនា​ថ្មី​មួយទៀត គឺ ​គ្រឹស្តសាសនា។
រូបគំនូរ​ស្តីពី​ការ​ឆ្កាង​ព្រះយេស៊ូវ គូរដោយ Velazquez កាល​ពីសតវត្សរ៍​ទី១៧

យូដា និង​គ្រឹស្តសាសនា៖ ដំណើររឿង​រួម
      សាសនាយូដា របស់​ជនជាតិ​ជ្វីហ្វ និង​គ្រឹស្តសាសនា ដែល​​ជា​សាសនា​គោរព​ដោយ​ប្រជាជន​ភាគច្រើន​លើសលុប នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន តាមពិត​មាន​ដំណើររឿង​ដើម​រួមគ្នា គឺ​ដំណើរ​រឿង​ ដែល​មាន​កត់ត្រា​ទុក​នៅ​ក្នុង​​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​ ឬ​គម្ពីរ​តូរ៉ា​របស់​ពួក​ជ្វីហ្វ។
         សាសនាយូដា និង​គ្រឹស្តសាសនា​មាន​ជំនឿ​ដូចគ្នា​ភាគច្រើន ដូចជា ជំនឿ​ទៅលើ​ព្រះតែមួយ ដែល​បង្កើត​គ្រប់​អ្វីៗ​ទាំងអស់។ ជំនឿ​បែប​សុទិដ្ឋិនិយម​ថា ថ្ងៃ​អនាគត​អ្វីៗ​អាច​នឹង​ប្រសើរ​ឡើង ហើយ​មនុស្ស​​ជាតិ​ចាំបាច់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​​ឲ្យ​ស្ថានភាព​របស់​ខ្លួន​បាន​ប្រសើរ​ឡើង។ មនុស្ស​ចាំបាច់​ត្រូវ​តែ​ចេះងើប​ឡើង​រើបម្រះ​ពី​ការ​ជិះជាន់ ដោយ​មិន​ត្រូវ​ដេករង់ចាំ​វាសនា ឬ​ផ្តេកផ្តួល​ទទួល​ភាព​អយុត្តិធម៌​ ដោយ​ចាត់ទុក​ថា​ ជា​ផល ដែល​បាន​មក​ពី​កម្ម ដែល​ខ្លួន​បាន​ធ្វើ​ពីមុន។ ទាំង​សាសនាយូដា ទាំង​គ្រឹស្តសាសនា សុទ្ធតែ​មាន​ជំនឿ​ដូចគ្នា​ថា ព្រះ​បាន​បង្កើត​មនុស្ស​ទាំងអស់​​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​​ មិនថា​ស្រី មិនថា​ប្រុស មិន​ថា​ជាតិសាសន៍​​ ឬពណ៌​សម្បុរ​អ្វី​នោះទេ ដែល​នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម ដែល​ឈាន​ទៅ​បង្កើត​ទស្សនាទាន​នៃ​សិទ្ធិមនុស្ស​ជា​សកល ក្នុង​ពេល​បច្ចុប្បន្ន។
            ក៏ប៉ុន្តែ សាសនា​យូដា និង​គ្រឹស្តសាសនា​ បាន​ដើរ​មក​ដល់​ផ្លូវ​បំបែក ជាមួយ​នឹង​ការ​ចាប់កំណើត​របស់​ព្រះយេស៊ូវ នៅ​ស្រុក​ណាសារ៉ែត ដែនដី​អ៊ីស្រាអែល។ ការ​ចាប់កំណើត ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​សករាជ​ថ្មី​ ក្នុង​ប្រតិទិន​របស់​ពិភពលោក​បច្ចុប្បន្ន គឺ​ គ្រឹស្តសករាជ

យូដា និង​គ្រឹស្តសាសនា៖ ផ្លូវ​បំបែក
            សម្រាប់​អ្នក​កាន់​គ្រឹស្ត​សាសនា​ គេ​មាន​ជំនឿ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះ​សង្រ្គោះ (ដែល​គេ​ហៅថា យេស៊ូវគ្រីស្ត) ដែល​មក​ជួយ​រំដោះ​មនុស្ស​ពី​អំពើ​បាប និង​ពី​ទំនៀមទម្លាប់​ដ៏ចាស់​គំរឹល និង​ដ៏តឹងតែង​របស់​សាសនា​យូដា ដូចជា ការ​កាត់ស្បែក និង​ការ​ហាមឃាត់​មិន​ឲ្យ​ទទួលទាន​សាច់នេះ ឬ​សាច់សត្វនេះ ឬ​សត្វនោះ​ ជាដើម។ ម្យ៉ាងទៀត តាម​សេចក្តីបង្រៀន​របស់​ព្រះយេស៊ូវ ព្រះជាម្ចាស់​ទ្រង់​គឺ​ជា​វិញ្ញាណ ដែល​មាន​វត្តមាន​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ មិនមែន​នៅ​តែ​ក្នុង​វិហារ​នោះទេ។ ដូច្នេះ មនុស្ស​គ្រប់គ្នា​ទាំងអស់​អាច​អធិស្ថាន​​ទៅ​ព្រះ ពី​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ព្រះជា​ម្ចាស់ ដោយមិនចាំបាច់​ឆ្លងកាត់​តាម​មន្រ្តី​សង្ឃ ដូច​​ជា​ទំនៀមទម្លាប់​របស់​សាសនា​យូដា​នោះទេ។
            ការ​បង្រៀន​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មន្រ្តី​សង្ឃ​នៃ​សាសនា​យូដា ដែល​មិន​ត្រឹមតែ​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ជា​ព្រះ​សង្រ្គោះ​ នោះទេ ក៏ប៉ុន្តែ ថែម​ទាំង​ចាត់ទុក​ព្រះអង្គ​ថា​ជា​អ្នក​បះបោរ​ប្រឆាំង​នឹង​សាសនា​យូដា​ទៀត​ ផង។ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ចាប់បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​អាជ្ញាធររ៉ូម​ប្រហារ​ ជីវិត នៅលើ​ឈើឆ្កាង។
            សាវ័ក​របស់​ព្រះយេស៊ូវ ដែល​មាន​ជំនឿ​ថា ព្រះអង្គ​បាន​រស់​ពី​សុគតឡើង​វិញ នៅ​ថ្ងៃ​ទីបី បាន​នាំគ្នា​បន្ត​ចែកចាយ​សេចក្តីបង្រៀន​របស់​ព្រះអង្គ ទៅ​ដល់​មនុស្ស​គ្រប់គ្នា ហើយ​បាន​បង្កើត​ជា​វិហារ ឬ​ក្រុមជំនុំ និង​សហគមន៍ ដែល​គេ​ហៅថា គ្រីស្ទាន គឺ​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ត។ សហគមន៍​ដែល​បាន​រីកសាយ​កាន់តែ​ធំឡើងៗ រហូត​ទៅ​ស្ទើរតែ​ពាសពេញ​ពិភពលោក។

គ្រឹស្តសាសនា​ និង​ចក្រភព​រ៉ូម
            នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គ្រឹស្តសាសនា គឺ​ជា​សាសនា​ ដែល​មាន​អ្នក​​គោរព​ច្រើន​ជាង​គេ​បង្អស់ នៅលើ​ពិភពលោក។ បើគិតជា​សរុប គ្រប់​ក្រុម និង​និកាយ​ទាំងអស់ គ្រឹស្តសាសនិកជន​នៅទូទាំង​ពិភពលោក មាន​ចំនួន​​​ជាង ២ពាន់​លាន​នាក់ ធៀប​នឹង​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​មាន​ប្រមាណ​ជា ១ពាន់ ៥រយ​លាន​នាក់ និង​អ្ន​កកាន់​ពុទ្ធសាសនា ប្រមាណ​ជា ១ពាន់ ២រយ​លាន​នាក់។
            មានអ្នកខ្លះ​បាន​ចោទជាសំណួរ​ឡើង​ថា តើ​ហេតុអ្វី​បាន​ជា​គ្រឹស្តសាសនា​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន រហូតក្លាយ​ទៅជា​សាសនា​ដ៏ធំបំផុត​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ន​នេះ? សម្រាប់​អ្នក​កាន់គ្រឹស្តសាសនា ចម្លើយ​ គឺ​សាមញ្ញ​បំផុត៖ ដោយសារ​តែ​​​នេះ​ជា​សាសនា​នៃ​សេចក្តីពិត ជឿទៅលើ​ព្រះពិត ដែល​មាន​តែមួយ។ សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​ទៀត គេ​​បាន​ព្យាយាម​បកស្រាយ​តាម​បែប​ប្រវត្តិសាស្រ្ត ដោយ​គេ​គិត​ថា ការរីកសាយភាយ​នៃ​គ្រឹស្តសាសនា ក៏​មិនខុស​ពី​ការ​រីកសាយភាយ​នៃ​អរិយធម៌​ក្រិកដែរ គឺ​មាន​កត្តា​ចម្បង​ដូចគ្នា នោះ​គឺ​ចក្រភព​រ៉ូម។
            ចក្រភព​រ៉ូម ដែល​ពី​ដំបូង​បាន​ធ្វើ​ការ​បៀតបៀន ធ្វើ​​ទុក្ខបុកម្នេញ ពួក​អ្នក​កាន់​គ្រឹស្តសាសនា បាន​ក្លាយបន្តិចម្តងៗ​ទៅជា​ចក្រភព​នៃ​គ្រឹស្តសាសនា។ នៅ​សតវត្សរ៍​ទី​៤គ.ស អធិរាជ​នៃ​ចក្រភព​រ៉ូម​ ឈ្មោះ កុងស្តង់តាំង (Constantin) ដែល​កាន់​អំណាច​ពី​ឆ្នាំ​៣០៦ ដល់​ឆ្នាំ​៣៣៧​គ.ស បាន​ប្រែខ្លួន​ជា​គ្រឹស្តសាសនិកជន ហើយ​បាន​កំណត់​ឲ្យ​ចក្រភព​រ៉ូម​​យក​គ្រឹស្តសាសនា ​ជាសាសនា​របស់​រដ្ឋ ហើយ​ឥទ្ធិពល​នៃ​គ្រឹស្តសាសនា​​ក៏​បាន​រីកសាយភាយ​ ទៅតាម​អំណាច​នៃ​ចក្រភព​រ៉ូម។
            ក៏ប៉ុន្តែ ដោយសារ​តែ​ចក្រភព​រ៉ូមត្រូវ​បាន​ពុះចែក​ជាពីរ គឺចក្រភពរ៉ូម​ខាង​លិច មាន​រាជធានី នៅ​រ៉ូម និង​ចក្រភព​រ៉ូម​ខាង​កើត មាន​រាជធានី​នៅ​កង់ស្តង់ទីណូប អាជ្ញាធរ​គ្រប់គ្រង​វិហារ​​គ្រឹស្តសាសនា​នៃ​ចក្រភព​រ៉ូម​ក៏​មាន​ការ​បែងចែក​ ជាពីរ​ដែរ គឺ​ខាង​កើត និង​ខាងលិច។

គ្រឹស្តសាសនា៖ កាតូលិក និង​អ័រតូដុក្ស៍
            នៅ​ពេល​ដែល​ចក្រភព​រ៉ូម​ត្រូវ​ដួលរលំ នៅ​ឆ្នាំ​៤៧៦ គ្រឹស្តសាសនា​​ខាងកើត និង​ខាងលិច ក៏​ត្រូវ​ស្ថិត​ក្រោម​អំណាច​នយោបាយ​ដាច់ពី​គ្នា​ស្រឡះ ហើយ​​គ្រឹស្តសាសនា​ទាំងពីរ​ក៏​ចាប់ផ្តើម​ដើរ​តាម​គន្លង​ផ្លូវ​ផ្សេងគ្នា​​ បន្តិចម្តងៗ រហូតដល់​ឆ្នាំ​១០៥៤ ក៏​​បែក​ទៅ​​ជា​និកាយ​ពីរ​ដាច់​ពីគ្នា​ស្រឡះ គឺ​គ្រឹស្តសាសនា​នៃ​អតីត​ចក្រភព​រ៉ូម​ខាង​លិច បង្កើត​ទៅជា​និកាយ​រ៉ូម៉ាំងកាតូលិក ដែល​មាន​សម្តេច​ប៉ាប នៅ​បុរីវ៉ាទីកង់ គឺ​ជា​ប្រមុខដឹកនាំ ហើយ​គ្រឹស្តសាសនា​នៃ​ចក្រភព​រ៉ូម​ខាងកើត (ប៊ីហ្សង់តាំង) បង្កើត​ទៅជា​និកាយ​អ័រតូដុក្ស៍ (Orthodox) ដែល​​បច្ចុប្បន្ន​មាន​វត្តមាន​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ និង​នៅ​តំបន់​មជ្ឈិមបូព៌ា។
            នៅ​ដើមសតវត្សរ៍​ទី១៦ គ្រឹស្តសាសនា​និកាយ​រ៉ូម៉ាំង​កាតូលិក​​ក៏​បាន​បែក​ទៅ​ជា​និកាយថ្មីមួយទៀត ដែល​ជា​និកាយ​ធំ​ទី៣ នៃ​គ្រឹស្តសាសនា​បច្ចុប្បន្ន គឺ​និកាយ​ប្រូតេស្តង់៕