Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

យុគខ្មៅងងឹតនៅអឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូម

         នៅឆ្នាំ​៤៧៦​គ.ស ចក្រភពរ៉ូម ដែល​ត្រួតត្រាពិភពលោក​រាប់​រយឆ្នាំ​មក​ហើយ​នោះ ត្រូវ​ដួលរលំ។ ចក្រភព​រ៉ូមខាងកើត នៅ​បន្ត​អត្ថិភាព​របស់​ខ្លួន​តទៅទៀត ដែល​គេ​ច្រើន​តែ​ហៅ​ថា ជា​ចក្រភព​ប៊ីហ្សង់តាំង ដែល​មាន​រាជធានី​ នៅ​កុងស្តង់ទីណូប។ ក៏ប៉ុន្តែ ចក្រភពរ៉ូម​ខាងលិចវិញ ត្រូវ​រលំ​បាត់រូប ក្រោយ​ពី​អធិរាជ​រ៉ូម​ចុងក្រោយ ឈ្មោះ រ៉ូមូលូស អូហ្គូសទូស (Romulus Augustus) ត្រូវបាន​ក្រុមសម្ព័ន្ធ​​មក​ពី​អម្បូរ​ហ្ស៊ែរម៉ានិក (Germanique) ផ្តួលរំលំ។
           តំបន់​អឺរ៉ុប ដែល​ធ្លាប់​តែ​ស្ថិត​ក្នុង​មហារដ្ឋ​តែមួយ គឺ​ចក្រភពរ៉ូម ត្រូវ​បាន​បំបែក​ទៅ​ជា​នគរ​តូចៗ​ជាច្រើន។ ​ស្តេចដែល​គ្រប់គ្រង​​​នគរ​អស់ទាំងនោះ ភាគច្រើន​​ជា​ប្រជាជន​ចេញ​ពី​អម្បូរ​ហ្ស៊ែរម៉ានិក​ដូចគ្នា ក៏ប៉ុន្តែ ស្ថិត​ក្នុង​កុលសម្ព័ន្ធ​ផ្សេងគ្នា ហើយ​​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ទៅវិញទៅមក​​ជារឿយៗ។ 

រូបគំនូរ​បង្ហាញ​ពី​ការ​ឈ្លានពាន​របស់​ក្រុម​កុលសម្ព័ន្ធ ទៅលើ​រ៉ូម នៅ​ឆ្នាំ៤៥៥

 
       ក្នុង​ចំណោម​កុលសម្ព័ន្ធ នៃ​អម្បូរ​ហ្ស៊ែរម៉ានិក ដែល​គ្រប់គ្រង​ដែនដី​អឺរ៉ុប ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភពរ៉ូម គេឃើញ​មាន​ ​ពួក​ហ្វ្រង់ (Franc) គ្រប់គ្រង​អឺរ៉ុប​ខាង​លិច ដែល​​ក្រោយមក ត្រូវបាន​គេ​យក​ឈ្មោះ​មក​ដាក់​ឲ្យ​ប្រទេស​ និង​ប្រជាជន​បារាំង (La France/Les français)។ ពួក​​អង់គ្លី (Anglii) និង​ពួក​សាក់សុង (Saxon) ដែល​ក្រោយ​មក​បាន​រំលាយ​បញ្ចូល​គ្នា ជា​ពួក អង់ហ្គ្លោ-សាក់សុង (Anglo-Saxon) បានចេញ​ពី​អឺរ៉ុប​ដីគោក ​ទៅបោះ​ទី​តាំង នៅលើ​កោះ​ដ៏ធំមួយ នៅ​ប៉ែក​ខាង​ត្បូង​អឺរ៉ុប គឺដែនដី​នៃ​​រាជាណាចក្រ​អង់គ្លេស​បច្ចុប្បន្ន។ ឯពួក​ស្កង់ឌីណាវ (Scandinave) គ្រប់គ្រង​តំបន់​អឺរ៉ុប​ប៉ែក​ខាង​ជើង នៅត្រង់​ម្តុំ ប្រទេស​​ន័រវែស ដាណឺម៉ាក និង​ស៊ុយអែដ​បច្ចុប្បន្ន។
            នៅ​ក្នុង​ចំណោម​ប្រជាជន ក្នុង​អម្បូរ​ហ្ស៊ែរម៉ានិក​នេះ គេ​សង្កេតឃើញ​ថា ពួក​ហ្វ្រង់​ គឺ​ជា​ក្រុម​ដែល​មាន​អំណាច​ខ្លាំង​ជាងគេ នៅក្នុង​យុគសម័យ​កណ្តាល (Moyen Age/Middle Age)។ អំណាច​របស់​ពួកហ្វ្រង់​បាន​ស្គាល់​ភាព​រុងរឿង​បំផុត នៅ​ក្នុង​រជ្ជកាល​នៃ​អធិរាជ​ស្ហាឡឺម៉ាញ (Charlemagne) ក្នុង​អំឡុង​ឆ្នាំ​៨០០​គ.ស។ ដែនដី​របស់​ពួក​ហ្វ្រង់ នៅ​ក្នុង​យុគសម័យ​កណ្តាល​នោះ លាតសន្ធឹង​នៅ​​ស្ទើរតែ​ពាសពេញ​​តំបន់​អឺរ៉ុប​ខាង​លិច​ទាំងមូល។ ក៏ប៉ុន្តែ នៅ​ក្រោយ​រជ្ជកាល​នៃ​អធិរាជ​ស្ហាឡឺម៉ាញ អាណាចក្រ​ហ្វ្រង់​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ គឺ​​ហ្វ្រង់​ខាងលិច (Francie occidentale) និង​ហ្វ្រង់ខាងកើត (Francie orientale)។ ក្រោយ​មក ហ្វ្រង់​ខាង​លិច​​បាន​បង្កើត​ទៅជា​រាជាណាចក្រ​​បារាំង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​​ប្រទេស​បារាំង​សម័យ​បច្ចុប្បន្ន។ ចំណែក​​​ហ្វ្រង់ខាងកើត​បានបង្កើត​ជា​​​រាជាណាចក្រ​អាល្លឺម៉ង់ ដែល​មាន​ទីតាំង​នៅ​ម្តុំ​ប្រទេស​អាល្លឺម៉ង់​សម័យបច្ចុប្បន្ន។
            ការដួលរលំ​នៃ​ចក្រភពរ៉ូម គឺ​ជា​របត់​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិសាស្រ្ត​អឺរ៉ុប។ ដែនដី​អឺរ៉ុប​ដែល​ធ្លាប់តែ​រួបរួម​គ្នា ក្រោម​ចក្រភព​រ៉ូម ត្រូវ​បែកជា​ចំណែកៗ។ សង្រ្គាម និង​ភាពចលាចល​បាន​កើតមាន​ឡើង​ឥតឈប់ ដែល​នាំ​ឲ្យ​អឺរ៉ុប​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ គ្មាន​ច្បាប់ គ្មានទម្លាប់ ហើយ​ប្រជាជន​គ្មាន​ការ​អប់រំ។
            ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​នៃប្រវត្តិសាស្រ្ត គេ​សង្កេតឃើញ​ថា មនុស្សជាតិ​តែងតែ​ស្គាល់​នូវ​ភាព​រីកចម្រើន​ជឿនលឿន​ទៅមុខ​ជា​លំដាប់។ ក្នុងរយៈពេល ៣៥​សតវត្សរ៍ ចាប់តាំង​ពី​ការ​ចាប់កំណើត​នៃ​អរិយធម៌​អេហ្ស៊ីប​មក មនុស្សជាតិ​មាន​ចំណេះដឹង​កាន់តែ​ប្រសើរ​ឡើង ហើយ​​របៀបរស់​នៅ​​កាន់តែ​មាន​លក្ខណៈ​ទំនើបឡើង ពី​សតវត្សរ៍មួយ ទៅ​សតវត្សរ៍​មួយ តាមរយៈ​ភាព​ឆ្លាតវៃ និង​គំនិត​ច្នៃប្រឌិត​របស់​ប្រជាជន​អេហ្ស៊ីប ចិន ក្រិក ហ្វេនីស៊ី និង​ពួក​រ៉ូម៉ាំង។ ដោយសារ​ប្រជាជន​អស់ទាំងនេះ​ មនុស្ស​មាន​ប្រព័ន្ធ​សំណេរ​តាមបែប​អក្ខរក្រម​(បង្កើត​ឡើង​ដោយ​ពួក​ ហ្វេនីស៊ី) មាន​ត្រីវិស័យ (បង្កើតឡើង​ដោយ​ចិន) មាន​រូបមន្ត​ធរណីមាត្រ និង​​ទស្សនវិជ្ជា (ក្រិក) មាន​ប្រព័ន្ធ​ច្បាប់​ជា​សំណេរ (បង្កើតឡើង​ដោយ​ពួក​រ៉ូម៉ាំង) ។ល។ និង ។ល។
            ក៏ប៉ុន្តែ នៅ​អឺរ៉ុប​ ភាព​រីកចម្រើន​ជឿនលឿន​អស់ទាំងនេះ​ត្រូវ​បាន​បញ្ចប់ ជាមួយ​នឹង​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​សតវត្សរ៍​ទី៥ នៃ​គ.ស ជំនួស​មកវិញ​ដោយ​ភាព​អនាធិបតេយ្យ សង្រ្គាម និង​ការ​កាប់សម្លាប់​គ្នាឥតឈប់។ ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម​ឥតឈប់​បែបនេះ ស្តេចនីមួយៗ ក្នុង​តំបន់​អឺរ៉ុប នាំគ្នា​គិតតែ​ពី​ការ​ពង្រឹង​កងទ័ព​រៀងៗ​ខ្លួន ដោយ​បំភ្លេច​ចោល លែង​គិតគូរ​​ពី​ការអប់រំ និង​សុខមាលភាព​​របស់​ប្រជាជន។
            នៅ​ស្ទើរតែ​គ្រប់​នគរ​ក្នុង​តំបន់​អឺរ៉ុប គេឃើញ​មាន​សង្រ្គាម​ដណ្តើម​រាជបល្ល័ង្ក​បាន​កើតមាន​ឡើង​ឥតឈប់ឈរ។ ការស្នងរាជ្យ​ពី​ក្សត្រ​មួយ​ទៅ​ក្សត្រ​មួយទៀត ច្រើន​តែ​កើតមាន​ឡើង ដោយ​ការ​បង្ហូរ​ឈាម។
            ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា នៅ​ក្នុង​អំឡុង​ពេលនោះ ស្ទើរតែ​គ្រប់រដ្ឋ​ទាំងអស់ នៅ​ទូទាំង​តំបន់​អឺរ៉ុប​ទាំងមូល អំណាច​នៃ​រដ្ឋបាល​កណ្តាល​​មាន​ការ​ធ្លាក់ចុះ​ខ្សោយ។ ចំណែក​ឯ​មេកន្ទ្រាញ​នៅតាម​ខេត្ត​វិញ មាន​អំណាច​កំពូលៗ ដោយ​ខ្លះស្ទើរតែ​មាន​អំណាច​លើស​ស្តេច​ទៅទៀត។ ទាំងនេះ​ ធ្វើ​ឲ្យរដ្ឋ​នីមួយៗ កាន់តែ​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ​កាន់តែ​ខ្លាំង។ ប្រទេស​លែងមាន​ច្បាប់។ អ្នកណា​ខ្លាំង អ្នក​នោះឈ្នះ។
            តាមការ​សិក្សា​របស់​អ្នកបុរាណវិទ្យា​ គេឃើញ​ថា ​អឺរ៉ុប​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភពរ៉ូម ខុសគ្នា​ពី​​អឺរ៉ុប​នៅ​ក្រោម​ចក្រភព​រ៉ូម ដូចមេឃ​និង​ដី។ នៅ​ក្រោម​ចក្រភព​រ៉ូម អឺរ៉ុប​គឺ​ជា​តំបន់​មាន​ច្បាប់ (ច្បាប់​ដែល​មាន​ការ​ចងក្រង​ជា​សំណេរ) មាន​សកម្មភាព​ជំនួញ មាន​ការ​រៀបចំ​ដែនដី​ ជា​ទីប្រជុំជន ឬ​ទីក្រុង​ ដែល​មាន​សណ្តាប់ធ្នាប់ មាន​អគារ​ប្រកប​ដោយ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏វិចិត្រ ប្រជាជន​មាន​ការអប់រំ មានការ​ចេះដឹងខ្ពង់ខ្ពស់។ នៅ​ក្រោយ​ការ​ដួលរលំ​​នៃ​ចក្រភព​រ៉ូម​ អ្វីៗ​ទាំងអស់​នេះ​ត្រូវ​រលុបបាត់​រូប​ទាំងស្រុង ពី​អឺរ៉ុប៖ ​ប្រជាជន​មាន​​ សកម្មភាព​សំខាន់ៗ​តែ​​ពីរ​ប៉ុណ្ណោះ គឺ​ធ្វើ​ស្រែ និង​ធ្វើ​សង្រ្គាម។ អរិយធម៌​នៅ​ក្នុង​តំបន់​អឺរ៉ុប​ត្រូវ​លិចលង់​បាត់​ទាំងស្រុង។ ​​មាន​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​​បាន​ឲ្យ​ឈ្មោះ​សម័យកាលនោះ​ថា​ជា​យុគខ្មៅ​ ងងឹត (Age Sombre/Dark Age)
            យុគខ្មៅ​ងងឹត​នៃ​អរិយធម៌​អឺរ៉ុប បាន​អូសបន្លាយ​ពេល​​ជាច្រើន​សតវត្សរ៍ ពោលគឺ​ ចាប់តាំង​ពីការដួលរលំ​នៃ​ចក្រភពរ៉ូម (សតវត្សរ៍​ទី៥) រហូតដល់​សម័យកាល ដែល​គេ​ឲ្យ​ឈ្មោះ​ថា ឲ្យឈ្មោះ​ថា La Renaissance (អំឡុង​សតវត្សរ៍​ទី​១៤) ​នៅ​ពេល​ដែល​អរិយធម៌​អឺរ៉ុប​បាន​ចាប់ផ្តើម​លេចធ្លោ​ឡើងវិញ ជាមួយ​នឹ​ង​អ្នកប្រាជ្ញ​ល្បីៗ​នៅ​អ៊ីតាលី ដូចជា Léonard de Vinci (វិចិត្រករ ស្ថាបត្យករ វិស្វករ ទស្សនវិទូ) Machiavel (អ្នកជំនាញ​ខាង​យុទ្ធសាស្រ្ត និង​នយោបាយ) និង​ Michel-Angle (ស្ថាបត្យករ និង​វិចិត្រករ)៕