Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

បដិវត្តន៍ឧស្សាហកម្មនៅចន្លោះសតវត្សរ៍ទី១៨-១៩

          គិត​មក​ត្រឹម​សតវត្សរ៍​ទី១៨ ប្រជាជន​​ទូទៅ​នៅ​លើ​ពិភពលោក ភាគច្រើន​លើសលុប​រស់​នៅ​ក្នុង​ភូមិ​តូចៗ នៅ​តាម​ទី​ជនបទ ហើយ​ប្រកបរបរ​ចិញ្ចឹមជីវិត ដោយ​ការ​ដាំដុះ ចិញ្ចឹម​សត្វ ឬ​សកម្មភាព​សិប្បកម្ម​ផ្សេងទៀត។ ប្រជាជន​បរិភោគ​ចំណីអាហារ ដែល​បាន​មក​ពី​ដំណាំ​ដែល​គេ​ដាំ​ដោយខ្លួនឯង ​ស្លៀក​សម្លៀក​បំពាក់ និង​​ប្រើប្រាស់​សម្ភារៈ ដែល​គេ​ផលិត​ដោយ​ខ្លួនឯង ហើយ​សកម្មភាព​ទិញដូរ​កើត​​មាន​យ៉ាងតិចតួច​បំផុត។​
            នៅពេលនោះអ្វីៗ​ទាំងអស់​ត្រូវ​ធ្វើឡើង​ដោយ​ដៃ ដោយ​កម្លាំង​មនុស្ស ឬ​សត្វ​ចិញ្ចឹម ដូចជា គោ ក្របី ឬ​សេះ ជាដើម ហើយ​សកម្មភាព​ផលិតភាគច្រើន​ធ្វើឡើង​តែតាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ ដែល​ផ្តល់​ផល​ក្នុង​កម្រិតទាប ប្រាក់ចំណូល​តិចតួច ហើយ​​ប្រជាជន​​ភាគច្រើនមាន​ជីវភាព​ខ្សត់ខ្សោយ។
            ក៏ប៉ុន្តែ នៅ​ចុងសតវត្សរ៍​ទី១៨ ពិភពលោក​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ដ៏​សំខាន់​បំផុត​មួយ ដែល​​គេ​ឲ្យ​ឈ្មោះ​ថា បដិវត្តន៍​ឧស្សាហកម្ម ជា​ចំណុច​របត់​​នៃ​កា​រផ្លាស់ប្តូរ​របៀបរស់​នៅ​​របស់​មនុស្ស​ជាតិ ពី​ការ​ពឹងផ្អែក​ជាចម្បង​លើ​សកម្មភាព​កសិកម្ម​ ទៅជា​ការប្រកបរបរ​ចិញ្ចឹមជីវិត​​ ដោយ​សកម្មភាព​ឧស្សាហកម្ម។
          អ្វីៗ​បាន​ចាប់ផ្តើម​ឡើង ជាដំបូង នៅ​ក្នុង​ចក្រភព​អង់គ្លេស។ បដិវត្តន៍​ឧស្សាហកម្ម​ចាប់ផ្តើម​ចេញ​ពី​អង់គ្លេស ដោយ​សារ​កត្តា​ច្រើន​យ៉ាង។
           កត្តាសំខាន់​ទីមួយ គឺ​វត្ថុធាតុដើម។ អង់គ្លេស គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​រ៉ែ​ធ្យូងថ្ម និង​រ៉ែ​ដែក ដែល​ជា​វត្ថុធាតុដើម​សំខាន់​បំផុត ក្នុង​វិស័យ​ឧស្សាហកម្ម។
 
ការរកឃើញ​បច្ចេកវិទ្យា​ផលិតម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​

            កត្តាសំខាន់​ទីពីរ គឺ​ចំណេះដឹង។ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៨ អង់គ្លេស​មាន​អ្នក​ប្រាជ្ញ​ល្បីៗ​ជាច្រើន។ អ៊ីសាក់ ញូវតុន (Isaac Newton) ដែល​ជា​ អ្នកប្រាជ្ញ​​​មាន​ឈ្មោះ​ល្បីល្បាញ​បំផុត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ នេះ គឺ​ជា​អ្ន​កប្រាជ្ញ​អង់គ្លេស។ ក្រៅពី​ញូវតុន អង់គ្លេស​នៅ​មាន​អ្នកប្រាជ្ញ​ជាច្រើន​ទៀត ជា​ពិសេស ខាង​ផ្នែក​រូបវិទ្យា និង​វិស្វកម្ម។ ចំណេះដឹង​របស់​អ្នកប្រាជ្ញ​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដូចជា ការ​បង្កើន​​ប្រសិទ្ធភាព​​ក្នុងការ​ប្រើថាមពលទឹក, ការ​ប្រើធ្យូងថ្ម​ជា​ប្រភព​ថាមពល​ជំនួស​អុស, ការបង្កើត​ម៉ាស៊ីន​ដើរដោយ​ចំហាយទឹក, បច្ចេកទេស​ក្នុងការ​ផលិត​ដែក​ជា​លក្ខណៈ​ឧស្សាហកម្ម ព្រមទាំង​បច្ចេកទេស​ខាង​ផ្នែក​មេកានិក​ ក្នុងការ​បង្កើត​គ្រឿង​ម៉ាស៊ីន​​ផ្សេងទៀត សម្រាប់​​ប្រើ​ក្នុង​វិស័យ​​ផលិត​កម្ម​ ជំនួស​ដោយ​ការ​ផលិត​ដោយ​ដៃ។ ការផលិត​ដោយ​ប្រើ​​ម៉ាស៊ីនទាំងនេះ   ធ្វើ​ឲ្យ​គេ​​​ទទួល​បាន​ទិន្នផល​ច្រើន​ ជាង​ការផលិត​ដោយ​ដៃ​​រាប់​រយ ឬ​រហូត​ដល់​រាប់ពាន់ដង។
            កត្តា​ដ៏សំខាន់​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​បដិវត្តន៍​ឧស្សាហកម្ម នៅ​អង់គ្លេស គឺ​កត្តា​នយោបាយ និង​សង្គម។ ចាប់តាំង​ពី​មាន​បដិវត្តន៍​បង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ចុងសតវត្សរ៍​ទី​១៧ អង់គ្លេស​​គឺ​ជា​ប្រទេស​​មួយ ដែល​មាន​ស្ថិរភាព​​ទាំង​ផ្នែក​នយោបាយ និង​សង្គម។ ម្យ៉ាងទៀត រដ្ឋាភិបាល​អង់គ្លេស​តែងតែ​ប្រកាន់​យក​នូវ​​​នយោបាយ​បើក​ចំហ​ក្នុង​វិស័យ​ ឯកជន។ ជា​នយោបាយ​ដែល​លើកទឹកចិត្ត​ដល់​អ្នក​​បង្កើត​សហគ្រាសឯកជន និង​អ្នក​បង្កើត​ទ្រឹស្តី ឬ​បច្ចេកវិទ្យាថ្មីៗ​ ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ផលិត។
            លើសពីនេះ​ទៅទៀត អង់គ្លេស នៅ​ពេលនោះ គឺ​ជា​មហាអំណាច​ ដែល​មាន​ដែនដី​អាណានិគម​យ៉ាងធំធេង នៅ​ទូទាំង​ពិភពលោក។ ដែនដី​អាណានិគម​ទាំងនេះ គឺ​ជា​ប្រភព​វត្ថុធាតុដើម​ដ៏​សំខាន់​មួយផង ហើយ​វា​ក៏​ជា​ទីផ្សារ​ដ៏​ចម្បងមួយ​ដែរ សម្រាប់​លក់​ផលិតផល​​របស់​អង់គ្លេស។ នៅ​ពេលដែល​ទីផ្សារ​កើនឡើង វាធ្វើ​ឲ្យ​សហគ្រាស​អង់គ្លេស​កាន់តែ​នាំគ្នា​ខិតខំ​ប្រឹងប្រែង​ ដើម្បី​រកវិធីផលិត​ទំនិញ​​ឲ្យ​បាន​កាន់តែ​ច្រើន និង​កាន់តែ​លឿន។
            ទាំងអស់​នេះ​ហើយ​ដែល​នាំ​ឲ្យ​វិស័យឧស្សាហកម្ម​នៅ​អង់គ្លេស​ស្គាល់​នូវ​ភាព​ ជឿនលឿន​ជាងគេ នៅ​អំឡុង​ចុងសតវត្សរ៍​ទី១៨ និង​ដើម​សតវត្សរ៍​ទី១៩។ នៅពេលនោះ រដ្ឋាភិបាល​អង់គ្លេស​បាន​​ព្យាយាម​ទប់ស្កាត់​​មិន​ឲ្យ​​​បច្ចេកវិទ្យា​ ឧស្សាហកម្ម​​​របស់ខ្លួន​​ត្រូវ​រីកសាយភាយ​ទៅ​កាន់ប្រទេស​ផ្សេង។ ក៏ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​មាន​​វិស្វករ ឬ​កម្មករជំនាញ ព្រមទាំង​សហគ្រិន​អង់គ្លេស​​ខ្លះ បាន​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​​ទៅ​ស្វែងរក​ឱកាស​ការងារ ឬ​​ឱកាស​​ធ្វើ​ជំនួញ​នៅ​បរទេស។
            បដិវត្តន៍​ឧស្សាហកម្ម​ក៏​បាន​រីកសាយភាយ​ចេញ​ពី​អង់គ្លេស ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប ដោយ​ចាប់ផ្តើម​ពី​ប៊ែលហ្ស៊ិក ​បន្ត​ទៅដល់​បារាំង អាល្លឺម៉ង់ និង​ស៊ុយអែដ ហើយ​បន្ទាប់​មក​ទៀត ចេញ​ពី​អឺរ៉ុប ទៅដល់​សហរដ្ឋ​អាមេរិក។
            គិតត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ បដិវត្តន៍​ឧស្សាហកម្ម​បាន​ចាក់គ្រឹះ​យ៉ាង​មាំ នៅ​​ទូទាំង​តំបន់​អឺរ៉ុប​ខាង​លិច និង​នៅ​ឆ្នេរ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក។ វិស័យ​ដែល​មាន​ការ​ជឿនលឿន​ខ្លាំង​ជាងគេ នៅពេលនោះ គឺ​វិស័យ​វាយនភ័ណ្ឌ ការ​ផលិត​ដែក និង​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​ម៉ាស៊ីន ជាពិសេស ម៉ាស៊ីន​ដើរដោយ​ចំហាយទឹក។ នៅ​តាម​បណ្តា​ប្រទេស ដែល​ឆ្លងកាត់​នូវ​បដិវត្តន៍​ឧស្សាហកម្ម គេ​សង្កេតឃើញ​មាន​រោងចក្រ​​ថ្មីៗ​​រីកដុះដាល​ដូចផ្សិត​នៅ​គ្រប់​ទី​កន្លែង ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​ផ្នែក​ដឹកជញ្ជូន​ក៏​មាន​ការ​រីកចម្រើន​​ មិនធ្លាប់​មាន។
            កាលពី​មុន​ មនុស្ស​ធ្វើ​ដំណើរ ឬ​ដឹកជញ្ជូន​ទំនិញ ពី​កន្លែង​មួយទៅ​កន្លែង​មួយ ដោយ​ថ្មើរជើង ឬ​ដោយ​​រទេះសេះ។ ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​វិញ ត្រូវ​ធ្វើ​ឡើង​​តាមទូក​ដោយ​ប្រើ​ក្តោង ឬ​ចែវ។ ក៏ប៉ុន្តែ បដិវត្តន៍​ឧស្សាហកម្ម​បាន​​នាំទៅរក​ការ​បង្កើត​មធ្យោបាយ​ដឹកជញ្ជូន​ថ្មី ដែលអាច​​​​ដឹកទំនិញ​បាន​ច្រើន បាន​លឿន និង​ក្នុងរយៈចម្ងាយ​ឆ្ងាយ​ជាងមុន។
            នៅ​ដើមសតវត្សរ៍​ទី​១៩ វិស្វករ​អាមេរិក​បាន​​សាងសង់​កប៉ាល់​ពាណិជ្ជកម្ម​ដើរដោយ​ម៉ាស៊ីន​ប្រើ​ចំហាយ ​ទឹក​ជា​លើក​ដំបូង ហើយ​ក្រោយ​មក​ទៀត នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ កប៉ាល់​ដើរ​ដោយ​ចំហាយ​ទឹក​បាន​ក្លាយ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​ មហាសមុទ្រ​អាត្លង់ទិក។
            នៅ​ដើមសតវត្សរ៍​ទី១៩​នោះដែរ បច្ចេកវិទ្យា​នៃ​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​ក៏​ត្រូវ​បាន​វិស្វករ​​​យក​ទៅ​ ប្រើ​នៅ​ក្នុង​វិស័យដឹកជញ្ជូន​តាមផ្លូវដែក​ផងដែរ តាមរយៈ​ការ​ផលិត​ក្បាលរថភ្លើង​ដើរ​ដោយ​ចំហាយទឹក។ ​នៅ​ឆ្នាំ​១៨៣០​ ប្រព័ន្ធ​ដឹកជញ្ជូន​តាម​​ផ្លូវដែក​ត្រូវ​បាន​ដាក់​ឲ្យដំណើរការ​ជាលើក​ដំបូង ដោយ​តភ្ជាប់​ពី​ទីក្រុង​ Liverpool ទៅ​ទីក្រុង Manchester
            ប្រព័ន្ធ​ទូរគមនាគមន៍​វិញ​​ក៏​ស្គាល់​នូវ​ភាព​ជឿនលឿន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ​ដែរ នៅ​ក្នុង​សម័យកាល​បដិវត្តន៍​ឧស្សាហកម្ម ជាពិសេស តាមរយៈ​ការ​បង្កើត​តេឡេហ្ក្រាហ្វ (Télégraphe) ដោយ​វិស្វករ​អង់គ្លេស នៅ​អំឡុង​ឆ្នាំ​១៨៣០។
            បើ​និយាយ​ខាង​ផ្នែក​សង្គមវិញ បដិវត្តន៍​ឧស្សាហកម្ម​បាន​​ធ្វើ​ឲ្យ​ប្រជាជន​ ដែល​កាលពីមុន​រស់​នៅ​តាម​ទី​ជនបទ ​នាំគ្នា​មក​រស់នៅ​ប្រមូលផ្តុំ​គ្នា នៅតាម​ទីក្រុង ដែល​ជា​កន្លែង​សម្បូរ​រោងចក្រ និង​សម្បូរ​ការងារធ្វើ។ ការកើនឡើង​នៃ​សមត្ថភាព​ផលិត​​​បាន​ធ្វើ​ឲ្យ​​ថ្លៃ​សម្ភារៈ​ប្រើប្រាស់ ជាពិសេស ក្រណាត់ និង​សម្លៀកបំពាក់​​ មាន​ការ​ធ្លាក់ចុះ។ ប្រជាជន​ទូទៅ​មាន​ប្រាក់​ចំណូល​​​ច្រើន​ និង​មាន​ជីវភាព​ធូរធារ​ជាងមុន។
            ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​អ្នក​ខ្លះ​​បាន​រិះគន់​​ថា បដិវត្តន៍​ឧស្សាហកម្ម​​​ក៏​បាន​បង្ក​ជា​បញ្ហាយ៉ាងច្រើន​ផងដែរ​ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ។ កម្មករ​ត្រូវ​ធ្វើ​ចំណាកស្រុក ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​ភូមិ​កំណើត​ ដើម្បី​ទៅ​ធ្វើការ​នៅ​តាម​ទីក្រុង។ កម្មករ​នីមួយៗ​ត្រូវ​ធ្វើការ​ពី​១២ម៉ោង ទៅ​១៤ម៉ោង​ក្នុងមួយថ្ងៃ ហើយ​​​រោងចក្រ​​​ត្រូវ​បាន​​សាងសង់​ដោយ​មិន​បាន​គិតគូរម៉ត់ចត់ អំពី​សន្តិសុខ និង​សុខមាលភាព​របស់​កម្មករ។
            នៅ​សហរដ្ឋ​អាមេរិក​វិញ ការ​កើនឡើង​នៃ​សកម្មភាព​ផលិត​នៅ​ក្នុង​វិស័យវាយនភ័ណ្ឌ​បាន​ធ្វើ​ឲ្យ​ តម្រូវការ​កប្បាស​មាន​ការ​កើនឡើង​ខ្លាំង ហើយ​​​ការ​​ទិញ​​ដូរ​ទាសករ​ស្បែក​ខ្មៅ​ ដើម្បី​យក​ទៅ​​​ធ្វើ​ការ​ក្នុង​ចម្ការ​កប្បាស​ក៏​មាន​ការ​កើនឡើង​ខ្លាំង។ បញ្ហា​ទាសករ ដែល​​ធ្លាប់​ជា​បញ្ហា​ចម្រូងចម្រាស​ស្រាប់​ ចាប់តាំង​ពី​ពេល​កកើត​សហរដ្ឋ​អាមេរិក ក៏​បាន​​​ក្លាយ​ជា​បញ្ហា​កាន់តែ​ធំ រហូត​​រាលដាល​​ទៅជា​សង្រ្គាម​ស៊ីវិល រវាង​រដ្ឋ​របស់​អាមេរិក នៅ​ឆ្នាំ​១៨៦១៕