Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការប្រកួតប្រជែងដណ្តើមដែនដីអាណានិគមរវាង មហាអំណាចអឺរ៉ុប

      ចាប់តាំង​ពី​សតវត្សរ៍​ទី​១៦ ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប បាន​ប្រជែង​គ្នា ក្នុងការ​ពង្រីក​ដែនដី​អាណានិគម​របស់​ខ្លួន នៅ​ស្ទើរតែ​គ្រប់ទីកន្លែង នៅ​ទូទាំង​ពិភពលោក។ មហាអំណាច​អាណានិគម​អឺរ៉ុប​ដំបូង​គេ គឺ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ ហើយ​បន្ទាប់​មក​ទៀត មាន​ហូឡង់ បារាំង និង​អង់គ្លេស។
         ព័រទុយហ្កាល់ និង​អេស្ប៉ាញ​បាន​ចាប់ផ្តើមពង្រីក​​អាណានិគម​ នៅ​ក្នុង​ទ្វីបអាមេរិក នៅ​ក្រោយ​ពេលដែល ​គ្រូស្តូហ្វ កូឡុំ បាន​រកឃើញ​ទ្វីបនេះ នៅ​ចុង​សតវត្សរ៍​ទី​១៥។ អាណានិគម​របស់​អេស្ប៉ាញ និង​ព័រទុយហ្កាល់ នៅ​ទ្វីបអាមេរិក​ បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ ដោយ​គេឃើញ​ថា បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់ នៅ​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន ចាប់តាំង​ពី​ម៉ិចស៊ិក រហូត​ទៅដល់​អាហ្សង់ទីន សុទ្ធសឹង​ជា​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ ចំណែក​ប្រេស៊ីលវិញ ដែល​មាន​ដែនដី​លាតសន្ធឹង​ស្ទើរតែ​ពាក់កណ្តាល​ទ្វីប​អាមេរិក​ឡាទីន គឺ​ជា​ប្រទេស​និយាយ​ភាសា​ព័រទុយហ្កាល់។


ផែនទី​បង្ហាញ​អំពី​អាណានិគម​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹមឆ្នាំ​១៨៩៨
 
            អាណានិគម​របស់​ព័រទុយហ្កាល់​ត្រូវ​បាន​ពង្រីក​រហូត​ទៅដល់​តំបន់​អាហ្វ្រិក និង​អាស៊ី។ ក៏ប៉ុន្តែ ក្រោយ​មក មហាអំណាច​អឺរ៉ុប​ផ្សេងទៀត​ ដូចជា ហូឡង់ បារាំង និង​អង់គ្លេស ជាដើម ក៏​បាន​លេចមុខ​​​ឡើង​ដែរ ហើយ​​នៅទីចុងបញ្ចប់ ការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​បាន​កើតមាន​ឡើង​ រវាង​មហាអំណាច​​អឺរ៉ុប​ដ៏ធំ​ពីរ គឺ​បារាំង និង​អង់គ្លេស។ ការប្រកួតប្រជែង​គ្នា ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ទៅជា​សង្រ្គាម​រវាង​មហាអំណាច​ទាំងពីរ នៅ​ចន្លោះ​ពី​ឆ្នាំ​១៧៥៦ ដល់​ឆ្នាំ​១៧៦៣ ដែល​គេ​ឲ្យ​ឈ្មោះ​ថា សង្រ្គាម​៧ឆ្នាំ
            នៅទីបំផុត បារាំង​ត្រូវ​ទទួលបរាជ័យ ហើយ​អង់គ្លេស​ក៏​បាន​ក្លាយ​ទៅជា​មហាអំណាច​អាណានិគម​ដ៏ធំ​ជាងគេ​បង្អស់ នៅលើ​ពិភពលោក។ នៅ​ទ្វីបអាមេរិក ចក្រភព​អង់គ្លេស​គ្រប់គ្រង​ទឹកដី​អាមេរិក​ខាងជើង​ស្ទើរតែ​ទាំងមូល ហើយ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ទទួល​ឯករាជ្យ ក៏​អង់គ្លេស​នៅ​បន្ត​គ្រប់គ្រង​ទឹកដី​​​មួយចំណែក​ធំ នៅ​អាមេរិក​ខាងជើង​ដែរ ជាពិសេស គឺ​ដែនដី​ដ៏ធំធេង​របស់​កាណាដា។ 
            នៅ​អាហ្វ្រិក អង់គ្លេស​បានកាន់កាប់​ទឹកដី​​ស្ទើរតែ​​ពាក់កណ្តាល​​ នៅ​ប៉ែក​ខាង​កើត ចាប់តាំង​ពី​អាហ្វ្រិក​ខាង​ត្បូង រហូត​ទៅដល់​អេហ្ស៊ីប ព្រមទាំង​ឆ្លងចូល​ទៅដល់​​ប៉ាឡេស្ទីន និង​ស៊ីរី។ នៅ​អាស៊ី អង់គ្លេស​កាន់កាប់​ប្រទេស​ឥណ្ឌា (ដែលមាន​ដែនដី​គ្រប់ដណ្តប់​ទៅលើ​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន និង​បង់ក្លាដែស​បច្ចុប្បន្ន) ភូមា ម៉ាឡេស៊ី ព្រុយណេ ហុងកុង អូស្រ្តាលី និង​នូវែលសេឡង់។
          គិត​ត្រឹម​ដើមសតវត្សរ៍​ទី២០ អង់គ្លេស គឺ​ជា​អាណាចក្រ ដែល​មាន​ប្រជា​ជន​សរុប ប្រមាណ​ជា​ជិត ៤៦០លាននាក់ (២០% នៃ​ប្រជាជន​សរុប​នៅលើ​ពិភពលោក​នៅ​ពេលនោះ)​ និង​មាន​ផ្ទៃដី​សរុប​​រហូតដល់​ទៅជាង ៣៣លាន​គីឡូម៉ែត្រ​ក្រឡា (ប្រមាណ ២៥% នៃ​ដែនដីគោក​សរុប​នៅលើ​ពិភពលោក) លាត​សន្ធឹង​ពី​ចុង​ម្ខាង រហូត​ទៅដល់​ចុងម្ខាង​ទៀត​នៃ​ភពផែនដី។ គឺ​ជា​អាណាចក្រ​ដែល​ព្រះអាទិត្យ​មិន ដែល​អស្តង្គត។
រូបគំនូរ​បង្ហាញ​អំពី​កងទ័ព​បារាំង​ចូល​កាន់កាប់​ខេត្ត​ត្រាត​របស់​នគរ​សៀម នៅ​ក្នុង​ឆ្នាំ​១៩០៤
 
            និយាយ​ពី​បារាំង​វិញ បើទោះបីជា​ចាញ់​សង្រ្គាម​ទល់​នឹង​អង់គ្លេស ក៏ប៉ុន្តែ បារាំង​នៅតែ​រក្សា​បាន​នូវ​ទឹកដី​អាណានិគម​យ៉ាងធំធេង​​ដែរ។ បារាំង​បន្ត​កាន់កាប់​ទឹកដី​មួយផ្នែក​នៅ​ក្នុង​ទ្វីប​អាមេរិក។ នៅ​អាហ្វ្រិក​វិញ អង់គ្លេស​កាន់កាប់​មួយ​ផ្នែក​​​នៅ​​ខាងត្បូង និង​ខាងលិច ចំណែក​ឯ​បារាំង​វិញ កាន់កាប់​​ស្ទើរតែ​ពាក់កណ្តាល​នៅ​ប៉ែក​ខាង​កើត និង​ប្រទេស​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ ពោលគឺ បណ្តា​ប្រទេស​អាហ្វ្រិក ដែល​នៅ​បន្ត​និយាយ​ភាសា​បារាំង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា លីបង់ និង​ស៊ីរី​ ត្រូវ​ស្ថិត​ក្រោម​អាណានិគម​របស់​បារាំង។
            នៅ​ក្នុង​ទ្វីបអាស៊ីវិញ ក្រោយ​ពី​​ចាញ់​អង់គ្លេស​នៅ​ឥណ្ឌា បារាំង​នៅ​សល់​ដែនដី​អាណានិគម​តែ​នៅ​តំបន់​ឥណ្ឌូចិន​មួយ​ប៉ុណ្ណោះ។ បារាំង​បាន​ចាប់ផ្តើម​​ចូល​ធ្វើ​អន្តរាគមន៍យោធា នៅ​ឥណ្ឌូចិន ចាប់តាំង​ពី​ឆ្នាំ​១៨៥៨ ក្រោមលេសថា ដើម្បី​មក​ការពារ​បេសកជន​កាតូលិក។
            នៅ​ក្នុង​អំឡុង​ពេលនោះ នគរខ្មែរ​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង ហើយ​​ប្រទេស​ជិតខាង​ រួមមាន​នគរសៀម និង​នគរ​អាណ្ណាម បាន​នាំគ្នា​ឡោមព័ទ្ធ ច្បិចយក​ទឹកដី​ខ្មែរ​​បន្តិចម្តងៗ ទាំង​នៅ​ខាង​លិច និង​ខាងកើត។ នៅ​ខាងលិច ខេត្ត​មួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី និង​ស៊ីសុផុន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​សៀម។ ចំណែក​នៅ​ខាង​កើត​ឯណោះវិញ ទឹកដី​កូសាំងស៊ីន (Cochinchine) ឬ​កម្ពុជាក្រោម ត្រូវ​នគរអាណ្ណាម​​​ដណ្តើម​កាន់កាប់​។ ប្រឈមមុខ​នឹង​​ការ​គំរាមកំហែង​ពី​ប្រទេស​ជិតខាងបែបនេះ ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​អង្គឌួង ក៏​បាន​ស្វះស្វែង​រក​ជំនួយ​ពី​បារាំង ដែល​ជា​មហាអំណាច​អាណានិគម។

            នៅ​ឆ្នាំ​១៨៦២ បារាំង​បាន​ដណ្តើម​យក​ទឹកដី​កូសាំងស៊ីន​ពី​វៀតណាម​មក​កាន់កាប់ ដោយ​យក​មក​ដាក់​ជា​ទឹកដី​របស់​បារាំង បន្ទាប់​មកទៀត បាន​ដាក់​អាណាព្យាបាល​លើ​​​កម្ពុជា នៅឆ្នាំ​១៨៦៣ និង​លើ​វៀតណាម (អាណ្ណាម និង​តុងកឹង) នៅ​ឆ្នាំ​១៨៦៤ រួចហើយ​យកដែនដី​​អាណានិគម​អស់ទាំងនេះ បង្កើត​ទៅជា​សហភាព​ឥណ្ឌូចិន។
            ក្រោយ​មកទៀត នៅ​ឆ្នាំ​១៨៩៨ ប្រទេសឡាវ​ក៏​ត្រូវ​បាន​បារាំង​​ដណ្តើម​យក​ពី​សៀម មក​ដាក់​ជា​ដែនដី​អាណានិគម ​ក្នុង​សហភាព​ឥណ្ឌូចិន ជាមួយ​នឹង​ទឹកដី​កូសាំងស៊ីន វៀតណាម និង​កម្ពុជាផងដែរ។           នៅឆ្នាំ​ដដែល​នោះ បារាំងក៏​បាន​ពង្រីក​ដែនដី​អាណានិគម​របស់​ខ្លួន ចេញ​ពី​តំបន់​ឥណ្ឌូចិន ចាក់​ទៅ​ទិស​ខាងជើង ដោយ​ដណ្តើម​យក​ខេត្ត​មួយ​ចំនួន នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​មក​កាន់កាប់ ដើម្បី​ប្រជែងជាមួយ​នឹង​ចក្រភព​អង់គ្លេស ដែល​កាន់កាប់​កោះហុងកុង និង​ព័រទុយហ្កាល់ ដែល​កាន់កាប់​ដែនដី​ម៉ាកាវ។
            ក៏ប៉ុន្តែ នៅ​ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​គ្នា​នេះ បារាំង និង​អង់គ្លេស បាន​ចុះកិច្ចព្រមព្រៀងមួយ​ ដើម្បី​បែងចែក​ដែន​ឥទ្ធិពល​គ្នា ទាក់ទង​នឹង​នគរ​សៀម។ យោងតាម​កិច្ចព្រមព្រៀង​ ចុះ​ឆ្នាំ​១៨៩៦ ​បារាំង​បាន​ព្រមព្រៀង​ជាមួយ​អង់គ្លេស​ថា​នឹង​ទុក​ឲ្យ​នគរ​សៀម​នៅជា​ប្រទេស​ ឯករាជ្យ ដើម្បី​ធ្វើ​ជា​​តំបន់​ទ្រនាប់ រវាង​ដែនដី​អាណានិគម​អង់គ្លេស (​ភូមា និង​ម៉ាឡេស៊ី)​ និង​ដែនដី​អាណានិគម​បារាំង (សហភាព​ឥណ្ឌូចិន)។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ពេលនោះ នគរសៀម​​បាន​រួចផុត​ពី​អាណានិគម​របស់បារាំង និង​អង់គ្លេស។
            ក៏ប៉ុន្តែ យោងតាម​​​កិច្ចព្រមព្រៀង​​​បារាំង-​អង់គ្លេស ឆ្នាំ​១៨៩៦​នេះ អង់គ្លេស​​បាន​កាត់យក​ខេត្ត​មួយចំនួន នៅ​ប៉ែក​ពាយ័ព្យ​នគរ​សៀម ប្រគល់​ទៅ​ឲ្យ​ភូមាវិញ ហើយ​ខេត្ត​ប៉ែក​ខាង​ត្បូង​នគរសៀម ក៏​ត្រូវ​បាន​កាត់យក​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដែនដី​ម៉ាឡេស៊ី​ផងដែរ។
            ចំណែក​នៅ​ប៉ែក​ឦសាន​នៃ​នគរ​សៀម​វិញ ខេត្ត​មួយ​ចំនួន ដែល​សៀម​បាន​ដណ្តើម​យក​ពី​ខ្មែរ​ កាល​ពីមុន ត្រូវ​បាន​បារាំង​កាត់យក​មក​​ឲ្យ​ខ្មែរ​វិញ គឺ​ខេត្ត​ម្លូព្រៃ និង​ទន្លេរ​រពៅ នៅ​ឆ្នាំ​១៩០៤ និងខេត្ត​បាត់ដំបង និង​សៀមរាប នៅ​ឆ្នាំ​១៩០៧៕