Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ភេរវកម្ម១១កញ្ញា២០០១៖ គម្រោងការណ៍

នៅថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​ផុតលេខ​លើ​ពិភពលោក​ត្រូវ​ទទួលរងនូវការ​វាយប្រហារ​ដល់​ ក្នុងទឹកដី​របស់ខ្លួន គឺ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ទីក្រុង​ញូវយ៉ក និង​រដ្ឋធានីវ៉ាស៊ីងតោន ដែល​សុទ្ធសឹង​ជា​និមិត្តរូប​សំខាន់ៗ​​របស់​អាមេរិក ទាំង​ខាង​សេដ្ឋកិច្ច យោធា និង​នយោបាយ​។ ក៏ប៉ុន្តែ ការប៉ុនប៉ង​វាយប្រហារ​ក្នុងទឹកដី​អាមេរិក​នេះ​ត្រូវ​បាន​ក្រុម​អាល់កៃដា​ រៀបចំ​ធ្វើឡើង​តាំង​ពី​ជិត១០ឆ្នាំមុន​មកម៉្លេះ ហើយ​មេគំនិត​ធំបំផុត ដែល​ជា​អ្នក​រៀបចំផែនការ និង​សម្របសម្រួល​ប្រតិបត្តិការ​ភេរវកម្ម​នេះ មាន​ឈ្មោះ​ថា ខាលីត មហាម៉េដ។

ខាលីត មហាម៉េដ កើតនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន តែ​ធំដឹងក្តី និង​រស់នៅ​ក្នុង​ប្រទេស​កូវ៉ែត ហើយ​បាន​ទៅ​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក​ រហូត​បាន​សញ្ញាប័ត្រ​ផ្នែក​វិស្វករ​ខាងម៉េកានិច នៅ​ឆ្នាំ​១៩៨៦។ បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា ខាលីត មហាម៉េដ បាន​ចាកចេញ​ពី​អាមេរិក ធ្វើដំណើរ​ទៅកាន់​ខេត្ត​ប៉េស្ហាវ៉ា​ ប្រទេស​ប៉ាគីស្ថាន ដើម្បី​ចូលរួម​ជាមួយ​នឹង​ក្រុម​មូចាហ៊ីឌីន ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។ នៅទីនោះហើយ ដែល​ខាលីត មហាម៉េត បាន​​ធ្វើការ​ជាមួយ​ អាប់ដាឡា អាហ្សាំ និង​អូសាម៉ា ប៊ិនឡាដិន។
 
ភេរវកម្ម​១១កញ្ញា​២០០១ ត្រូវ​បាន​រៀបគម្រោងការណ៍​ចេញ​ពី​អាហ្វហ្កានីស្ថាន ហើយ​អនុវត្ត​ដោយ​បណ្តាញ​ភេរវជន​នៅ​អាល្លឺម៉ង់
ខាលីត មហាម៉េដ បាន​រៀបចំ​ផែនការ​វាយប្រហារ​លើ​អគារ World Trade Center ក្នុង​​ទីក្រុង​ញូវយ៉ក​ជាលើកដំបូង តាំង​ពី​ឆ្នាំ​១៩៩៣។ នៅពេលនោះ ក្មួយប្រុស​របស់ ខាលីត មហាម៉េដ មានឈ្មោះថា រ៉ាមស៊ី យូស៊ែហ្វ គឺ​ជា​ជនដៃដល់ ដែល​បាន​បើកឡាន​ផ្ទុកពេញ​ទៅ​ដោយ​គ្រឿងផ្ទុះ យក​ទៅចតចោល​នៅ​ក្នុង​ចំណត​រថយន្តក្រោម​ដី នៃ​អគារ​ World Trade Center រួចហើយ​បញ្ជា​ឲ្យ​ផ្ទុះ​ពីចម្ងាយ។

ការវាយប្រហារ​ភេរវកម្ម​នេះ​បាន​បណ្តាល​ឲ្យ​​​មនុស្ស ៦នាក់​ត្រូវ​បាត់បង់ជីវិត និង​ជាង​១ពាន់នាក់​ផ្សេងទៀត​ត្រូវ​រងរបួស ក៏ប៉ុន្តែ ត្រូវបរាជ័យ​​ដោយ​មិន​អាច​រំលំ​អគារ​ World Trade Center បាន។ ក្រោយ​ការ​វាយប្រហារ​នេះ ក្រុម​អាល់កៃដា​បាន​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ ដោយ​បាន​លើកឡើង​ថា ថ្ងៃនេះ​ពួកគេ​មិន​បាន​ទទួល​ជោគជ័យ ក៏ប៉ុន្តែ គង់តែ​មាន​ថ្ងៃ​ណាមួយ​ ការប៉ុនប៉ង​របស់​ពួកគេ​ប្រាកដជា​​នឹង​បាន​សម្រេច។

ខាលីត មហាម៉េដ បាន​រៀបចំគម្រោងការណ៍​ ដើម្បី​វាយប្រហារ​លើ​អាមេរិក​សាជាថ្មី​ម្តងទៀត ដោយ​លើកនេះ ប្តូរ​ពីការ​បំផ្ទុះ​រថយន្ត​ ទៅ​ជា​ការ​ចាប់ពង្រត់យន្តហោះ​ដឹកអ្នកដំណើរ ដើម្បី​​ហោះ​ទៅបុក​ចំណុចស៊ីបវិញ​ម្តង។ ខាលីត មហាម៉េដ បាន​យក​គម្រោងការណ៍​នេះ​ទៅ​បង្ហាញ​ប៊ិនឡាដិន នៅ​ឆ្នាំ​១៩៩៦ ក៏ប៉ុន្តែ នៅ​ពេលនោះ ប៊ិនឡាដិន​មិន​អើពើ ដោយសារ​តែ​ក្រុមអាល់កៃដា​កំពុងតែ​ឆ្លងកាត់​ដំណាក់កាល​អន្តរកាល​មួយ​​ ដោយ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ស៊ូដង់ ហើយ​ត្រូវ​មក​បង្កើត​ទីតាំង​ថ្មី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

ពីរឆ្នាំក្រោយមក នៅឆ្នាំ​១៩៩៨ អូសាម៉ា ប៊ិនឡាដិន បាន​ចេញមុខ​ជា​សាធារណៈ​​ប្រកាស​សង្រ្គាម​លើ​សហរដ្ឋ​អាមេរិក ព្រមទាំង​​ចាប់ផ្តើម​បើក​ការ​​វាយប្រហារ​លើ​ស្ថានទូត​អាមេរិក​ចំនួន​ពីរ​ កន្លែង នៅ​ក្នុងប្រទេស​កេនយ៉ា និង​តង់សានី។ នៅពេលនោះ​ហើយ ដែល​អូសាម៉ា ប៊ិនឡាដិន បាន​ផ្តល់​ភ្លើងខៀវ​ ឲ្យ​ខាលីត មហាម៉េដ ចាប់ផ្តើម​អនុវត្ត​ផែនការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិក។

ទទួល​បាន​ការ​ឯកភាព​ពី​ប៊ិនឡាដិន ខាលីត មហាម៉េដ ក៏​បាន​ចាប់ផ្តើម​ជ្រើសរើស​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ជា​ភេរវជន​អត្តឃាត ដើម្បី​អនុវត្ត​ផែនការ​របស់ខ្លួន។ ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​ គឺ​បណ្តាញ​ភេរវជន ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​ដែល​មាន​មេខ្លោងឈ្មោះ​ថា មហាម៉េដ អាតា។

មហាម៉េដ អាតា ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ​​បាន​ទៅ​បន្ត​ការ​សិក្សា​ខាងផ្នែក​នគរូបនីយកម្ម នៅ​ក្នុង​ទីក្រុង​ហ៊ែមបឺក ប្រទេស​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៩៩២។ នៅក្នុង​ទីក្រុង​ហ៊ែមបឺក​នោះហើយ ដែល​មហាម៉េដ អាតា បាន​ប្រែក្លាយ​ខ្លួន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ប្រកាន់តឹង ក្រោយ​ពី​បាន​ទទួល​ការ​បង្រៀន​ពី​វិហារសាសនា​អ៊ីស្លាម​ ដែល​ល្បីឈ្មើ​ខាង​សេចក្តីបង្រៀន​តាមបែបជ្រុលនិយម។

គំនិតជ្រុលនិយម​របស់​មហាម៉េដ អាតា បាន​ចាប់ផ្តើម​រីកដុះដាល់​កាន់តែ​ខ្លាំង នៅ​ក្រោយ​ពី​មាន​សង្រ្គាម​នៅ​ឈូងសមុទ្រ​ពែក្ស និង​ជាពិសេស ក្រោយ​ពីមាន​ការ​ចុះកិច្ចព្រមព្រៀង​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គំនិតជ្រុលនិយម​នេះ​បាន​ទាញ​មហាម៉េដ អាតា ឲ្យចាកចេញ​ពី​ការសិក្សា​ ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ និង​គូកន ក៏​បាននាំគ្នា​ចាកចេញ​ពី​អាល្លឺម៉ង់ ធ្វើ​ដំណើរទៅអាហ្វហ្កានីស្ថាន ដើម្បី​ទទួល​ការ​ហ្វឹកហ្វឺន​ពី​ក្រុម​អាល់កៃដា។ នៅទីនោះហើយ ដែល​ក្រុម​របស់​មហាម៉េដ អាតា បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប៊ិនឡាដិន និង​ខាលីត មហាម៉េដ នៅ​ក្នុង​គម្រោងការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​អាមេរិក។

ប៊ិនឡាដិន​បាន​សម្រេច​ជ្រើសរើស​យក​ក្រុម​របស់​មហាម៉េដ អាតា ដោយសារ​តែ​យល់ឃើញ​ថា ពួកគេ​សុទ្ធតែ​ជា​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ ស្គាល់​វប្បធម៌​ និង​របៀបរស់​នៅ​របស់​លោក​ខាងលិច, ​ចេះនិយាយ​ភាសា​អង់គ្លេស​ច្បាស់លាស់ និង​​ជាពិសេស​ជាងនេះ​ទៅទៀត ពួកគេ​ជា​និស្សិត ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​លោកខាងលិច​ស្រាប់ ដែល​ងាយស្រួល​ក្នុងការ​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក។

នៅ​ដើមឆ្នាំ​២០០០ ក្រុម​របស់​មហាម៉េដ អាតា ដែល​មានគ្នា ១៩នាក់ ​ភាគច្រើន​ជា​ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​​ជាក្រុមតូចៗ ចូល​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ចំណោម​នោះ មាន ៤នាក់ បាន​ចុះឈ្មោះ​ចូល​​រៀន​បើកបរ​យន្តហោះ​ នៅ​រដ្ឋ​​ Florida និង California

នៅ​ខែ​ធ្នូ ឆ្នាំ​២០០០ ក្រុមភេរវជន​ទាំង ៤រូប បាន​បញ្ចប់​វគ្គសិក្សា ហើយ​នៅ​ខែ​សីហា ឆ្នាំ​២០០១ ប្រមាណ​ជា ៣សប្តាហ៍​មុន​ថ្ងៃ​១១កញ្ញា មហាម៉េដ អាតា ទទួលបាន​បទបញ្ជា​ស្តីពី​គោលដៅ​នៃ​ការ​វាយប្រហារ គឺ​ World Trade Center ដែល​ជា​និមិត្តរូប​នៃ​សេដ្ឋកិច្ច​អាមេរិក, មន្ទីរប៉ង់តាហ្គោន​ ដែល​ជា​និមិត្តរូប​នៃ​អំណាច​យោធា និង​​វិមាន​កាពីតូល ដែល​ជា​និមិត្តរូប​នៃ​អំណាច​នយោបាយ។

ក្រុមភេរវជន​ទាំង ១៩នាក់ ត្រូវ​បាន​បែងចែក​ចេញ​ជា ៤ក្រុម ដោយ​ក្នុងក្រុម​នីមួយៗ មានអ្នក​ចេះបើក​យន្តហោះ​ម្នាក់ ហើយ​មាន​ចំណុចស៊ីបរៀងៗខ្លួន គឺ​ពីរក្រុម​ត្រូវ​វាយប្រហារ​ទៅលើ​អគារ​ភ្លោះ​នៃ World Trade Center, មួយក្រុម​វាយប្រហារ​លើ​មន្ទីរប៉ង់តាហ្គោន និង​មួយក្រុម​ទៀត​ត្រូវ​វាយប្រហារ​ទៅលើ​វិមាន​កាពីតូល៕