Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ផលវិបាកដែលបន្សល់ទុកដោយសង្រ្គាម ឈូងសមុទ្រពែក្សឆ្នាំ១៩៩១

នៅដើមឆ្នាំ​១៩៩១ នៅពេលដែល​កងទ័ព​អាមេរិក​បើក​ការ​វាយប្រហារ​ទៅលើ​អ៊ីរ៉ាក់ គោលដៅ និង​អាណត្តិ​ដែល​ផ្តល់​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប គឺ​ដើម្បី​រំដោះ​កូវ៉ែត​ឲ្យ​ផុត​​ពី​ការ​ឈ្លានពាន​របស់​​អ៊ីរ៉ាក់។

នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​១៩៩១ កូវ៉ែត​ត្រូវ​បាន​រំដោះ​ ហើយ​កងទ័ព​អ៊ីរ៉ាក់​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កូវ៉ែត​​​ត្រូវ​ បង្ខំចិត្ត​ដកថយ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្លួន​វិញ។ មកដល់​ត្រឹមនេះ អាមេរិក​អាច​មាន​ផ្លូវ២៖ ឬមួយ​បញ្ចប់​ប្រតិបត្តិការ​តែ​ត្រឹមនេះ ឬ​មួយ ​​បន្ត​វាយលុក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ដើម្បី​ផ្តួលរំលំ​របបដឹកនាំ​របស់​សាដាមហ៊ូសេន។ ក៏ប៉ុន្តែ ប្រធានាធិបតី​អាមេរិក គឺ​លោក​ចច ប៊ូស រួមជាមួយ​នឹង​ប្រទេស​ជា​សម្ព័ន្ធមិត្ត បាន​កំណត់​ជាស្រេច​តាំងពីមុន​រួចទៅហើយ​ថា អន្តរាគមន៍​យោធា​របស់​ពួកគេ​មាន​គោលដៅ​ត្រឹមតែ​រំដោះ​ប្រទេស​កូវ៉ែត​ ប៉ុណ្ណោះ មិនមែន​ដើម្បី​ផ្តួលរំលំ​របបសាដាមហ៊ូសេន​នោះទេ។

ក្រោយ​ពីរំដោះ​ប្រទេស​កូវ៉ែត​បាន​ហើយ កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ បាន​បន្ត​វាយលុក​ចូល​ទៅ​ក្នុងទឹកដី​អ៊ីរ៉ាក់​ប៉ែក​ខាង​ត្បូង ក៏ប៉ុន្តែ ចូល​ក្នុងជម្រៅ​ត្រឹមតែ​ប្រមាណ​ជា ២០០គីឡូម៉ែត្រ ក៏​បញ្ឈប់​ដំណើរ​ត្រឹមនោះ ហើយ​លោក​ប្រធានាធិបតី​ប៊ូស បាន​ប្រកាស​ឈប់បាញ់ បិទបញ្ចប់​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស នៅថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ​១៩៩១។

នៅ​ក្នុង​កិច្ចព្រមព្រៀង​​​ដែល​បាន​ចុះ​ជាមួយ អាមេរិក​នៅ​ក្រោយ​សង្រ្គាម សាដាមហ៊ូសេន​​បាន​សុខចិត្ត​ទទួលស្គាល់​អធិបតេយ្យ​​យ៉ាងពេញលេញ​របស់​ប្រទេស​ កូវ៉ែត​ ព្រមទាំង​ត្រូវ​ជាប់កាតព្វកិច្ច​កម្ទេច​ចោលទាំងអស់​នូវ​អាវុធ​ប្រល័យលោក​​ គ្រប់​ប្រភេទ​ដែល​អ៊ីរ៉ាក់មាន ទាំង​អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី និង​  ជីវសាស្រ្ត។

នៅ​ក្នុង​សៀវភៅ​ចេញផ្សាយ​កាល​ពីឆ្នាំ​១៩៩៨ លោក​ប្រធានាធិបតី​ប៊ូស (Georges H Bush) និង​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក គឺ​លោក​ប្រេន ស្កូវក្រហ្វត៍ (Brent Scowcroft) បាន​ធ្វើការ​ពន្យល់​ថា ការសម្រេច​បន្ត​ទុក​ឲ្យ​សាដាមហ៊ូសេន​នៅ​កាន់​អំណាច ហើយ​មិន​វាយលុក​ចូល​ក្រុង​បាកដាដ​ គឺ​ដោយសារ​តែ​អាមេរិក​មិន​ចង់​ឲ្យ​បាត់បង់​អាយុជីវិត​ទាហាន​ច្រើន​ដែល​ មិនចាំបាច់ និង​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​មិន​ចង់​ឲ្យ​មាន​ការ​បាក់បែក​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត។ បណ្តា​ប្រទេស​ជាច្រើន ដែល​ស្ថិត​នៅ​ក្នុង​បក្ស​សម្ព័ន្ធ​ជាមួយ​អាមេរិក ជាពិសេស ប្រទេស​អ៊ីស្លាមស៊ុននីត ចង់រក្សា​ទុក​សាដាមហ៊ូសេន​ឲ្យ​នៅ​កាន់អំណាច​នៅ​អ៊ីរ៉ាក់ ដើម្បី​ទុក​ទប់ទល់​នឹង​អ៊ីរ៉ង់។
ក៏ប៉ុន្តែ ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​ឲ្យឃើញ​ថា ការ​រក្សា​សាដាមហ៊ូសេន​ឲ្យ​នៅ​កាន់អំណាច​នៅ​អ៊ីរ៉ាក់​បាន​បង្ក​ឲ្យ​មាន​ ផលវិបាក​យ៉ាងច្រើន​​ទាំងនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ នៅ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​នៅ​តំបន់​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក។

ទីតាំង​បូមប្រេង​របស់​កូវ៉ែត​ដែល​ត្រូវ​កងទ័ព​អ៊ីរ៉ាក់​ដុតបំផ្លាញ​ចោល​នៅមុនពេល​ដកថយ ក្នុង​សង្រ្គាម​ឈូង      សមុទ្រ​ពែក្ស ឆ្នាំ​១៩៩១

នៅ​ដើមខែមីនា ឆ្នាំ​១៩៩១ នៅ​ក្រោយ​ពីមានបទឈប់បាញ់​បញ្ចប់​សង្រ្គាម​ រវាង​អាមេរិក និង  ​អ៊ីរ៉ាក់ ហើយ​សាដាមហ៊ូសេន​នៅ​បន្តកាន់អំណាច​នៅ​អ៊ីរ៉ាក់ ចលនា​បះបោរ​​ក្នុងស្រុក​មួយ​បាន​ផ្ទុះឡើង ក្នុងគោលដៅ​ទម្លាក់​សាដាមហ៊ូសេន​ពី​អំណាច។ ចលនា​បះបោរ​នេះ​មាន​ទាំង​ពួក​ជនជាតិ​គួឌីស្ថាននៅ​ប៉ែក​ខាង​ជើង​អ៊ីរ៉ាក់ ទាំង​ពួក​អ្នក​កាន់​និកាយ​ស្ហ៊ីអ៊ីត និង​ទាហាន​ដែល​ផ្តាច់ខ្លួន​ពី​ជួរ​កងទ័ព​ជាតិ​អ៊ីរ៉ាក់។ ចលនាបះបោរ​នេះ​បាន​ចាប់ផ្ទុះឡើង​ដោយ​សារតែ​មូលហេតុ​សំខាន់​ចំនួនពីរ។

ទីមួយ គឺ​ដោយសារ​តែ​គេ​មិនសប្បាយចិត្ត​នឹង​ការដឹកនាំ​របស់​សាដាមហ៊ូសេន ដែល​មិនគិតគូរ​ពី​សេដ្ឋកិច្ចជាតិ និង​សុខមាលភាព​របស់​ប្រជាជន​ខ្លួនឯង ហើយ​បាន​ទាញ​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​ ម្តងហើយ​ម្តងទៀត គឺ​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់ និង​សង្រ្គាម​ជាមួយ​អាមេរិក។ លើសពីនេះ​ទៅទៀត ប្រជាជន​អ៊ីរ៉ាក់​ភាគច្រើន​គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ចំណែក​​សាដាមហ៊ូសេន​ និង​បក្សពួក ​គឺ​ជា​អ្នកកាន់​និកាយ​ស៊ុននីត។

ទីពីរ គឺ​ដោយសារ​តែ​មាន​ការ​ជំរុញ​ទឹកចិត្ត​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ លោក​ប្រធានាធិបតី​ប៊ូស ថ្វីដ្បិត​តែ​មិន​បាន​លើកទ័ព​ចូល​វាយលុក​ក្រុងបាកដាដ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សាដាមហ៊ូសេន ក៏ប៉ុន្តែ មាន​បំណង​ចង់ឃើញ​សាដាមហ៊ូសេន​ត្រូវ​ធ្លាក់​កម្ចាត់​ចេញ​ពី​អំណាច​ដោយ​ ប្រជាជន​អ៊ីរ៉ាក់​ខ្លួនឯង។ ហេតុដូច្នេះ​ហើយ​បាន​ជា លោក​ប៊ូស​ បាន​ថ្លែងសារ​ម្តងហើយ​ម្តងទៀត ​​តាម​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ ជំរុញ​ឲ្យ​ប្រជាជន និង​កងទ័ព​អ៊ីរ៉ាក់​ទម្លាក់​សាដាមហ៊ូសេន​ពី​អំណាច។

ដោយសារតែមាន​ការ​ជំរុញ​ទឹកចិត្ត​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​ដោយសារ​តែ​មើលឃើញ​ពី​ការធ្លាក់ចុះ​ទន់ខ្សោយ​របស់​សាដាមហ៊ូសេន ដែល​ទើប​នឹង​ទទួល​បរាជ័យ​ក្នុង​សង្រ្គាម ទើប​ចលនា​បះបោរ​បាន​ចាប់ផ្ទុះឡើង ដោយ​ក្រុម​បះបោរ​មួយចំនួន​ដាក់ក្តីរំពឹង​ថា​នឹង​អាច​ទទួល​បាន​ការ​ជួយ​ ជ្រោមជ្រែង​ពី​សំណាក់​កងទ័ព​អាមេរិក។ ក៏ប៉ុន្តែ ខុសពី​ក្តីរំពឹង កងទ័ព​អាមេរិក​មិន​បាន​លូកដៃ​ចូល​ជួយ​ក្រុម​បះបោរ​នោះទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ចលនា​បះបោរ​ត្រូវ​​កងកម្លាំង​របស់សាដាមហ៊ូសេន​ធ្វើ​ ការ​បង្រ្កាប​យ៉ាង​ព្រៃផ្សៃ​ បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺននាក់​ត្រូវ​បាត់បង់​ជីវិត ហើយ​ជនស៊ីវិល​​ប្រមាណ​ជា​ជិត ២លាននាក់​ផ្សេងទៀត​ត្រូវ​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង។

នៅ​ដើមខែ​មេសា ឆ្នាំ​១៩៩១ ចលនា​បះបោរ​អ៊ីរ៉ាក់​បាន​បញ្ចប់ ក៏ប៉ុន្តែ សង្រ្គាម​រវាង​កងកម្លាំង​សាដាមហ៊ូសេន និង​កងកម្លាំង​គួឌីស្ថាន​នៅ​តំបន់​ស្វ័យ័ត​ប៉ែក​ខាងជើង​អ៊ីរ៉ាក់​នៅតែ​បន្ត​ ​កើតមាន​ ហើយ​អូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត។ ដើម្បី​ការពារ​ជនស៊ីវិល​គួឌីស្ថាន កុំ​ឲ្យ​ទទួល​រង​ការ​សម្លាប់​រង្គាល​ពី​សំណាក់​សាដាមហ៊ូសេន ដូចកាល​ពី​ឆ្នាំ​១៩៨៨ អាមេរិក​ និង​សម្ព័ន្ធមិត្ត ក៏​បាន​សម្រេច​បង្កើត​តំបន់​ហាមឃាត់​ការហោះហើរ (No-Fly Zone) នៅ​តំបន់​ប៉ែក​ខាងជើង​អ៊ីរ៉ាក់។ 

ប្រតិបត្តិកា​រយោធា​នេះ​ហើយ​ ដែល​​បាន​ធ្វើ​ឲ្យ​កងទ័ព​អាមេរិក និង​កងទ័ព​អ៊ីរ៉ាក់​ត្រូវ​ប៉ះទង្គិចគ្នា​ជាច្រើន​លើកច្រើន​សារ ហើយ​​បូករួម​ជាមួយ​នឹង​ភាពចម្រូងចម្រាស​ជុំវិញ​បេសកកម្ម​នៃ​ក្រុម​ អធិការកិច្ច​សព្វាវុធ​របស់​អ.ស.ប អាមេរិក និង​អ៊ីរ៉ាក់ នៅតែ​បន្ត​ជាប់ជម្លោះ​នឹងគ្នា​​អូសបន្លាយពេល​ជាច្រើន​ឆ្នាំ រហូត​ដល់​ផ្ទុះ​​​សង្រ្គាម​សាជាថ្មី នៅ​ឆ្នាំ​២០០៣ គឺ​នៅ​ក្រោយ​ពី​មាន​​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ឆ្នាំ២០០១៕