Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមវៀតណាម៖ អន្តរាគមន៍ និងការផុងខ្លួន របស់កងទ័ពអាមេរិក

ចាប់ពី​អំឡុង​ឆ្នាំ​១៩៥៥ ជម្លោះ​ប្រដាប់អាវុធ​បាន​ចាប់​កើតមានឡើង រវាង​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង និង​​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​វៀតកុង (ក្រុមឧទ្ទាម​កុម្មុយនិស្ត​ដែល​មាន​មូលដ្ឋាន និង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​វៀតណាម​ខាងជើង)។ ក៏ប៉ុន្តែ ជម្លោះ​ប្រដាប់អាវុធ​នេះ​នៅមាន​ទ្រង់ទ្រាយ​តូចៗ​នៅឡើយ ហើយ​ក៏​មិនទាន់​មាន​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​វៀតណាម​ខាងជើង​នៅឡើយដែរ។

នៅចុង​​ឆ្នាំ​១៩៦០ នយោបាយ​ប្រើធម៌ក្តៅ​របស់​លោក ង៉ូ ឌិនហ្សៀម ដែល​បាន​ធ្វើការ​​​បង្រ្កាប​ដោយ​ឥតប្រណី​ទៅលើ​ចលនា​ប្រឆាំង​ទាំង​ កុម្មុយនិស្ត និង​មិនមែន​កុម្មុយនិស្ត​ បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​មិនមែន​ជា​កុម្មុយនិស្ត នាំគ្នា​ទៅចូលដៃ​ជាមួយ​នឹង​ពួកវៀតកុង ​បង្កើត​​ទៅ​ជា​កងកម្លាំង​ប្រឆាំង​​រួម​មួយ​ ដែល​គេដាក់​ឈ្មោះ​ថា រណសិរ្ស​រំដោះជាតិ (National Liberation Front/NLF)។ ចាប់ពីពេលនោះមក កងកម្លាំង​ឧទ្ទាម​វៀតកុង​ក៏​មាន​កម្លាំងកាន់តែកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ហើយ​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​វាយបក​ទៅលើ​កងទ័ព​រដ្ឋាភិបាល​វៀតណាម​ខាង​ ត្បូង​កាន់តែ​ខ្លាំង។
 
លោក Lyndon Johnson ប្រធានាធិបតី​អាមេរិក ពេល​ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក​នៅ​វៀតណាម នៅ​ឆ្នាំ​១៩៦៦
ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពីសំណាក់​ក្រុមឧទ្ទាម​វៀតកុង អាមេរិក​បាន​បង្កើន​ជំនួយ​យោធា និង​វត្តមាន​កងទ័ព​អាមេរិក​នៅ​វៀតណាម​ខាង​ត្បូង​រហូតដល់​ទៅ​ជិត​១ម៉ឺននាក់ ក៏ប៉ុន្តែ លោក John Kennedy ដែល​ទើប​នឹង​ជាប់ឆ្នោត​ ឡើងមកកាន់តំណែង ​ជា​ប្រធានាធិបតី​អាមេរិក ​ជំនួស​លោក Eisenhower​ នៅតែ​ប្រកាន់​ជំហរ​មិនចង់​ឲ្យ​កងទ័ព​អាមេរិក​​​ចូល​ប្រឡូក​ដោយ​ផ្ទាល់​ក្នុង ​សង្រ្គាម​នៅ​វៀតណាមនោះទេ។

សម្រាប់​លោក John Kennedy ការ​វាយបង្រ្កាប​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​នៅ​វៀតណាម​ខាង​ត្បូង វា​គឺ​ជា​ភារកិច្ច​របស់​វៀតណាម​ខាង​ត្បូង ចំណែក​ឯ​អាមេរិក​វិញ​គួរមាន​តួនាទី​ត្រឹមតែ​​ជួយ​ពង្រឹង​កម្លាំង​ទ័ព​វៀតណាម ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ​ តាមរយៈ​ការ​​ផ្តល់​លុយកាក់ គ្រឿងសព្វាវុធ​ និង​ការហ្វឹកហ្វឺន។ ក៏ប៉ុន្តែ ខុសពី​ការ​រំពឹង​ទុក ជំនួយ​អស់ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​កម្លាំង​ទ័ព​វៀតណាម​ខាង​ត្បូងមានការ​ កើនឡើង​នោះទេ ដោយសារ​តែ​​​អំពើ​ពុករលួយ​ និង​ភាព​កម្សោយ​ក្នុងការ​ដឹកនាំ​ទាំង​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ក្នុង​ជួររដ្ឋាភិបាល​របស់​លោក​ ង៉ូ ឌិន ហ្សៀម។ ដោយ​អស់សង្ឃឹម​នឹង​ការដឹកនាំ​របស់ ង៉ូ ឌិនហ្សៀម សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​ចារកិច្ច CIA ក៏​បានជំរុញ​ឲ្យ​​​មេដឹកនាំ​កងទ័ព​វៀតណាម​​ធ្វើ​រដ្ឋប្រហារ​ ដើម្បី​ទម្លាក់​​​លោក ង៉ូ ឌិន​ហ្សៀម ពីតំណែង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣។ លោក​ង៉ូ ឌិន ហ្សៀម និង​ប្អូនប្រុស ដែល​ជា​មនុស្ស​ដ៏មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​កងកម្លាំង​សន្តិសុខ​វៀតណាម​ខាងត្បូង ត្រូវ​បាន​ចាប់ខ្លួន និង​បាញ់​សម្លាប់ចោល មួយថ្ងៃ​ក្រោយ​រដ្ឋប្រហារ។ ២០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣ លោក John Kennedy​ ក៏​ត្រូវ​គេ​លបធ្វើ​ឃាត​ដែរ នៅក្នុង​ពេល​ធ្វើ​ដំណើរ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ដាឡាស់ (រដ្ឋតិចសាស់)។ លោក Lyndon Johnson ដែល​ជា​អនុប្រធានាធិបតី បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក John Kennedy

នៅ​ក្រោម​ការដឹកនាំ​របស់​លោក Lyndon Johnson នយោបាយ​របស់​អាមេរិក​នៅ​វៀតណាម​មិនមាន​អ្វី​ផ្លាស់ប្តូរ​ពី​លោក John Kennedy នោះទេ ក៏ប៉ុន្តែ រដ្ឋការ​របស់​លោក​ Lyndon Johnson ត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​ដ៏ធ្ងន់ធ្ងរ ដែល​បន្សល់​ទុក​ពី​​រដ្ឋប្រហារ​ទម្លាក់​លោក​ង៉ូ ឌិនហ្សៀម។

ខុស​ពីការ​រំពឹងទុក​របស់​អាមេរិក ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ង៉ូ ឌិនហ្សៀម មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​មាន​ភាព​រឹងមាំ និង​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាងពេលមុន​នោះទេ ផ្ទុយទៅវិញ​ វាមានតែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ និង​បង្កើត​ភាព​អនាធិបតេយ្យ​ខ្លាំង​ជាង​មុន​ទៅទៀត។ គ្រាន់តែ​ក្នុងរយៈពេល​១ឆ្នាំ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​​លោក ង៉ូ ឌិនហ្សៀម ពី​តំណែង វៀតណាម​ខាង​ត្បូង​បាន​ឆ្លងកាត់​​រដ្ឋប្រហារ​ថ្មីៗ​ទៀត​រហូតដល់​ទៅ ៧លើក។ 

ឆ្លៀតក្នុងពេល​ដែល​នយោបាយ​នៅ​វៀតណាម​ខាង​ត្បូង​កំពុង​ស្ថិត​ក្នុង​ភាព​ អនាធិបតេយ្យ​ មេដឹកនាំ​កុម្មុយនិស្ត​នៅ​វៀតណាម​ខាងជើង​បាន​សម្រេច​ដាក់ចេញ​នូវ​ យុទ្ធសាស្រ្ត​ថ្មី គឺ​បង្កើន​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​វៀតកុង និង​ក្នុងពេល​ជាមួយគ្នា បញ្ជូន​កងទ័ព​វៀតណាម​ខាងជើង​ឲ្យ​ជ្រៀតចូល​ទៅ​ធ្វើ​សកម្មភាព នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង។
 
ការ​កើនឡើង​នៃ​​អន្តរាគមន៍​យោធា​របស់​វៀតណាម​ខាងជើង និង​អស្ថិរភាព​នយោបាយ​នៅ​វៀតណាម​ខាង​ត្បូង​ បាន​ជំរុញ​ឲ្យ​អាមេរិក​លូកដៃ​ចូល​កាន់តែ​ជ្រៅឡើង ទៅក្នុង​សង្រ្គាម​វៀតណាម ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៦៤ នៅពេល​ដែល​កងកម្លាំង​ឧទ្ទាម​​កុម្មុយនិស្ត​វៀតកុង​វាយដណ្តើម​កាន់កាប់​ទឹកដី ​វៀតណាម​ខាង​ត្បូង​បាន​ដល់​ទៅ​ជិតពាក់កណ្តាល លោក​ប្រធានាធិបតី​ Lyndon Johnson ក៏​បាន​សម្រេច​ឲ្យ​កងទ័ព​អាមេរិក​​​ចូល​ប្រឡូក​ដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​ ប្រឆាំង​នឹង​វៀតណាម​ខាងជើង។
 
លោក John Kennedy ប្រធានាធិបតីអាមេរិក (ឆ្វេង) និងលោក Robert McNamara រដ្ឋមន្រ្តី​ការពារជាតិ ក្នុង​សម័យសង្គ្រាមវៀតណាម

នៅ​ខែ​សីហា ឆ្នាំ​១៩៦៤ យន្តហោះចម្បាំង​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទ័ព​ជើងទឹក​របស់​វៀតណាម ​ខាងជើង ដោយ​នៅពេលនោះ រដ្ឋការ​របស់​លោក Lyndon Johnson ​បាន​ចោទ​វៀតណាមខាងជើង​ថា​បាន​បាញ់​ប្រហារ​មក​លើ​នាវាចម្បាំង​របស់​អាមេរិក​ មុន នៅ​ពេល​ដែល​នាវាចម្បាំង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ ក្នុង​ឈូងសមុទ្រ​តុងកឹង។ ភ្លាមៗក្រោយ​ពីមាន​ការ​ប៉ះទង្គិចគ្នា​នៅ​ឈូងសមុទ្រ​តុងកឹង​នេះ សភា​អាមេរិក​​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ទៅតាម​សំណើ​​របស់​លោក​ Lyndon Johnson ដើម្បី​​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​​បើក​ធ្វើ​សង្រ្គាម​នៅ​វៀតណាម។ ក៏ប៉ុន្តែ ក្រោយៗមកទៀត តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្រ្ត និង​ការ​បើក​កកាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​សង្រ្គាម​វៀតណាម គេ​បាន​រកឃើញ​ថា ហេតុការណ៍​នៅ​ឈូងសមុទ្រ​តុងកឹង​​ ​ត្រូវ​បាន​​រដ្ឋការ​របស់​លោក Lyndon Johnson ធ្វើការ​បំប៉ោងឡើង ដើម្បី​​បំភ័ន​មតិសាធារណៈ និង​ទាក់ទាញ​សភា​ឲ្យ​គាំទ្រ​ការបើក​ធ្វើ​សង្រ្គាម​នៅ​វៀតណាម។
 
ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​សភា រដ្ឋាភិបាល​អាមេរិក​​ក៏​បាន​បញ្ជូន​ទ័ព​ប្រយុទ្ធ​រាប់ម៉ឺននាក់​ឲ្យ​​ចូល​ទៅ​ ធ្វើ​សង្រ្គាម​នៅ​វៀតណាម។ គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​១៩៦៥ ចំនួន​កងទ័ព​ប្រយុទ្ធ​អាមេរិក​នៅ​វៀតណាម​មាន​ជាង ៨ម៉ឺននាក់​ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ជាលំដាប់ រហូតដល់​ទៅ​ប្រមាណ​ជា ២០ម៉ឺន​នាក់ នៅ​ឆ្នាំ​១៩៦៦ និង​ប្រមាណ​ជា​កន្លះលាននាក់ នៅ​ចុងឆ្នាំ​១៩៦៧។ នេះ​នៅមិនទាន់​រាប់បញ្ចូល​ទាហាន​ប្រមាណ​ជាង ៦ម៉ឺននាក់​ផ្សេងទៀត ដែល​មក​ពី​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក រួមមាន កូរ៉េ​ខាង​ត្បូង ថៃ ហ្វីលីពីន អូស្រ្តាលី និង​នូវែលសេឡង់ (បូករួម​ជាមួយ​នឹង​កងទ័ព​ជាតិ​របស់​វៀតណាម​ខាង​ត្បូង ដែល​មាន​ជាង​៨០ម៉ឺននាក់)៕